ព្រះត្រៃបិដក ភាគ ២៩

​ខន្ធ​បញ្ចកៈ​ណា​ ​គឺ​រូប​ ​វេទនា​ ​សញ្ញា​ ​សង្ខារ​ ​វិញ្ញាណ​ ​បុគ្គល​នឿយណាយ​ ​ក្នុង​ខន្ធ​បញ្ចកៈ​នោះ​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​ជា​អាត្មាអញ​ ​នុ៎ះ​មិនមែន​ជា​របស់​អញ​ ​សូម្បី​មារ​ ​និង​សេនា​នៃ​មារ​ ​កាល​ស្វែងរក​ក្នុង​ឋាន​ទាំងពួង​ ​ក៏​មិនបាន​ឃើញ​នូវ​អត្តភាព​ក្សេមក្សាន្ត​ ​ប្រាសចាក​តម្រេក​ ​កន្លង​បង់​នូវ​សំយោជនៈ​ទាំងពួង​ ​យ៉ាងនេះ​ឡើយ​។​

 គ្រានោះ​ឯង​ ​មារ​មានចិត្ត​បាប​។​បេ​។​ ​ក៏​បាត់​ចាកទី​នោះ​ទៅ​។​

​អាយតន​សូត្រ​ ​ទី៧​


 [​៤៦៨​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​កូ​ដា​គារ​សាលា​ ​នាម​ហា​វ័ន​ ​ជិត​ក្រុង​វេសាលី​។​ ​ក៏​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​លើក​យក​ផស្សា​យតនៈ​ ​ទាំង៦ប្រការ​ ​មក​ពន្យល់​ភិក្ខុ​ទាំងឡាយ​ ​ឲ្យ​យល់​ជាក់​ ​ឲ្យ​កាន់​តាម​ ​ឲ្យ​កើត​សេចក្តី​ខ្មីឃ្មាត​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​។​ ​ឯ​ភិក្ខុ​ទាំងនោះ​ ​ក៏​ធ្វើឲ្យ​ជា​ប្រយោជន៍​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ប្រមូល​មក​នូវ​ចិត្ត​ទាំងពួង​ ​ផ្ទៀង​សោត​ប្រសាទ​ ​ប្រុង​ស្តាប់ធម៌​។​ ​គ្រានោះ​ឯង​ ​មារ​មានចិត្ត​បាប​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​
ថយ | ទំព័រទី ៣០៨ | បន្ទាប់
ID: 636848518624506182
ទៅកាន់ទំព័រ៖