ព្រះត្រៃបិដក ភាគ ២៩
សមណគោតមនេះឯង បានលើកយកផស្សាយតនៈ ទាំង៦ប្រការ មកពន្យល់ពួកភិក្ខុ ឲ្យយល់ជាក់ ឲ្យកាន់តាម ឲ្យកើតសេចក្តីខ្មីឃ្មាត ឲ្យរីករាយ ដោយធម្មីកថា ភិក្ខុទាំងនោះ ក៏ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវចិត្តទាំងពួង ផ្ទៀងសោតប្រសាទ ប្រុងស្តាប់ធម៌ បើដូច្នោះ គួរតែអាត្មាអញ ចូលទៅរកព្រះសមណគោតម ដើម្បីធ្វើបញ្ញាចក្ខុឲ្យវិនាស។
[៤៦៩] គ្រានោះឯង មារមានចិត្តបាប ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសំឡេងយ៉ាងខ្លាំង ដែលគួរខ្លាច ស្ញប់ស្ញែង ក្នុងទីជិតព្រះមានព្រះភាគថា ហ៏ញ័រផែនដីហើយ។ គ្រានោះឯង ភិក្ខុមួយរូប បានស្រែកប្រាប់ភិក្ខុមួយរូប យ៉ាងនេះថា នែភិក្ខុ ភិក្ខុ ផែនដីនេះហាក់ដូចជាញ័រ។ កាលភិក្ខុនោះ ពោលយ៉ាងនេះហើយ ព្រះមានព្រះភាគ ក៏ទ្រង់ត្រាស់នឹងភិក្ខុនោះ យ៉ាងនេះថា ម្នាលភិក្ខុ ផែនដីនេះមិនមែនញ័រទេ នុ៎ះជាមារមានចិត្តបាប មកដើម្បីធ្វើបញ្ញាចក្ខុ របស់អ្នកទាំងឡាយ ឲ្យវិនាសទេតើ។
ID: 636848518885171091
ទៅកាន់ទំព័រ៖