ព្រះត្រៃបិដក ភាគ ២៩
បិណ្ឌសូត្រ ទី៨
[៤៧១] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងព្រាហ្មណគ្រាម ឈ្មោះបញ្ចសាលា នាដែនមគធៈ។ សម័យនោះឯង ក្នុងព្រាហ្មណគ្រាម ឈ្មោះបញ្ចសាលា មានវត្ថុសម្រាប់ទទួលភ្ញៀវ របស់កូនក្មេងទាំងឡាយ។ គ្រានោះ ក្នុងបុព្វណ្ហសម័យ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ចូលទៅបិណ្ឌបាត ក្នុងស្រុកព្រាហ្មណ៍ ឈ្មោះបញ្ចសាលា។ សម័យនោះឯង មារមានចិត្តបាប ចូលជ្រែកពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកបញ្ចសាលា ដោយគិតថា កុំឲ្យព្រះសមណគោតម បានចង្ហាន់។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ចូលទៅបិណ្ឌបាត ក្នុងព្រាហ្មណគ្រាម ឈ្មោះបញ្ចសាលា ដោយបាត្រ ដែលលាងហើយយ៉ាងណា ទ្រង់ត្រឡប់មកវិញ ដោយបាត្រ ដែលលាងហើយ យ៉ាងនោះដដែល។
[៤៧២] គ្រានោះឯង មារមានចិត្តបាប ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏សួរព្រះមានព្រះភាគ យ៉ាងនេះថា
ID: 636848519629883686
ទៅកាន់ទំព័រ៖