ព្រះត្រៃបិដក ភាគ ២៩

​បពិត្រ​សមណៈ​ ​ព្រះអង្គ​បានឃើញ​គោ​ផង​ទេ​។​ ​ព្រះអង្គ​ត្រាស់​តប​ថា​ ​ចុះ​អ្នកឯង​ត្រូវការ​អ្វី​ដោយ​គោ​។​ ​មារ​សួរ​ថា​ ​បពិត្រ​សមណៈ​ ​ភ្នែក​របស់ខ្ញុំ​ ​រូប​របស់ខ្ញុំ​ ​ចក្ខុ​សម្ផ័​ស្ស​ ​និង​វិញ្ញា​ណាយ​ត​នៈ​របស់ខ្ញុំ​ ​បពិត្រ​សមណៈ​ ​ព្រះអង្គ​ទៅ​ក្នុង​ទីណា​ ​ទើប​រួចចាក​វិស័យ​របស់ខ្ញុំ​ ​បពិត្រ​សមណៈ​ ​ត្រចៀក​របស់ខ្ញុំ​ ​សំឡេង​របស់ខ្ញុំ​។​បេ​។​ ​បពិត្រ​សមណៈ​ ​ច្រមុះ​របស់ខ្ញុំ​ ​ក្លិន​របស់ខ្ញុំ​។​បេ​។​ ​បពិត្រ​សមណៈ​ ​អណ្តាត​របស់ខ្ញុំ​ ​រស​របស់ខ្ញុំ​។​បេ​។​ ​បពិត្រ​សមណៈ​ ​កាយ​របស់ខ្ញុំ​ ​ផោដ្ឋព្វៈ​របស់ខ្ញុំ​។​បេ​។​ ​បពិត្រ​សមណៈ​ ​ចិត្ត​របស់ខ្ញុំ​ ​ធម្មារម្មណ៍​របស់ខ្ញុំ​ ​មនោ​សម្ផ័​ស្ស​ ​និង​វិញ្ញា​ណាយ​ត​នៈ​របស់ខ្ញុំ​ ​បពិត្រ​សមណៈ​ ​ព្រះអង្គ​ទៅ​ក្នុង​ទីណា​ ​ទើប​រួចចាក​វិស័យ​របស់ខ្ញុំ​។​
 [​៤៧៦​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​មារ​ ​ភ្នែក​របស់​អ្នក​ ​រូប​របស់​អ្នក​ ​ចក្ខុ​សម្ផ័​ស្ស​ ​និង​វិញ្ញា​ណាយ​ត​នៈ​របស់​អ្នក​ពិតមែន​ ​ម្នាល​មារ​ ​តែថា​ ​ចក្ខុ​មិន​មាន​ ​រូប​មិន​មាន​ ​ចក្ខុ​សម្ផ័​ស្ស​ ​និង​វិញ្ញា​ណាយ​ត​នៈ​មិន​មាន​ក្នុង​ទីណា​ ​ម្នាល​មារ​ ​ក្នុង​ទីនោះ​ ​មិនមែន​ជាគ​តិ​របស់​អ្នកឯង​ឡើយ​ ​ម្នាល​មារ​ ​ត្រចៀក​របស់​អ្នក​ ​សំឡេង​របស់​អ្នក​ ​សោ​ត​សម្ផ័​ស្ស​ ​និង​វិញ្ញា​ណាយ​ត​នៈ​ ​របស់​អ្នក​ពិតមែន​ ​ម្នាល​មារ​ ​តែថា​ ​ត្រចៀក​មិន​មាន​ ​សំឡេង​មិន​មាន​ ​សោ​ត​សម្ផ័​ស្ស​ ​និង​វិញ្ញា​ណាយ​ត​នៈ​មិន​មាន​ក្នុង​ទីណា​ ​
ថយ | ទំព័រទី ៣១៤ | បន្ទាប់
ID: 636848520489252839
ទៅកាន់ទំព័រ៖