ព្រះត្រៃបិដក ភាគ ២៩
ម្នាលមារ ក្នុងទីនោះ មិនមែនជាគតិរបស់អ្នកឯងឡើយ ម្នាលមារ ច្រមុះរបស់អ្នក ក្លិនរបស់អ្នក ឃានសម្ផ័ស្ស និងវិញ្ញាណាយតនៈរបស់អ្នកពិតមែន ម្នាលមារ តែថា ច្រមុះមិនមាន ក្លិនមិនមាន ឃានសម្ផ័ស្ស និងវិញ្ញាណាយតនៈមិនមាន ក្នុងទីណា ម្នាលមារ ក្នុងទីនោះ មិនមែនជាគតិ របស់អ្នកឯងឡើយ ម្នាលមារ អណ្តាតរបស់អ្នក រសរបស់អ្នក ជិវ្ហាសម្ផ័ស្ស និងវិញ្ញាណាយតនៈ របស់អ្នកពិតមែន។បេ។ ម្នាលមារ កាយរបស់អ្នក ផ្សព្វរបស់អ្នក កាយសម្ផ័ស្ស និងវិញ្ញាណាយតនៈ របស់អ្នកពិតមែន។បេ។ ម្នាលមារ ចិត្តរបស់អ្នក ធម្មារម្មណ៍របស់អ្នក មនោសម្ផ័ស្ស និងវិញ្ញាណាយតនៈ របស់អ្នកពិតមែន ម្នាលមារ តែថា ចិត្តមិនមាន ធម្មារម្មណ៍មិនមាន មនោសម្ផ័ស្ស និងវិញ្ញាណាយតនៈ មិនមានក្នុងទីណា ម្នាលមារ ក្នុងទីនោះ មិនមែនជាគតិ របស់អ្នកទេ។
[៤៧៧] មារពោលតបថា ជនទាំងឡាយណា តែងពោលនូវរបស់ណាថា នេះរបស់អញ ដូច្នេះក្តី ពោលថា អញដូច្នេះក្តី បើព្រះទ័យរបស់ព្រះអង្គ មានក្នុងរបស់នុ៎ះ នៃជនទាំងនោះដែរ បពិត្រសមណៈ ព្រះអង្គមិនរួចចាកវិស័យ របស់ខ្ញុំឡើយ។
ID: 636848520739927177
ទៅកាន់ទំព័រ៖