ព្រះត្រៃបិដក ភាគ ២៩
[៤៨០] គ្រានោះឯង មារមានចិត្តបាប ដឹងនូវបរិវិតក្កៈ ក្នុងព្រះទ័យរបស់ព្រះមានព្រះភាគ ដោយចិត្តរបស់ខ្លួនហើយ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់មិនសម្លាប់ មិនឲ្យគេសម្លាប់ មិនបំផ្លាញ មិនឲ្យគេបំផ្លាញ មិនសោកសៅ មិនធ្វើគេឲ្យសោកសៅ សូមសោយរាជ្យដោយធម៌ចុះ សូមព្រះសុគត សោយរាជ្យដោយធម៌ចុះ។ ព្រះអង្គត្រាស់ថា ម្នាលមារ ចុះអ្នកឯង ឃើញហេតុដូចម្តេច របស់តថាគត បានជាអ្នកឯងពោលនឹងតថាគត យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ មិនសម្លាប់ មិនឲ្យគេសម្លាប់ មិនបំផ្លាញគេ មិនឲ្យគេបំផ្លាញ មិនសោកសៅ មិនធ្វើគេឲ្យសោកសៅ សូមសោយរាជ្យដោយធម៌ចុះ សូមព្រះសុគត សោយរាជ្យដោយធម៌ចុះ។ មារទូលតបថា បពិត្រព្រះអង្គដ៏ចំរើន ព្រោះ ឥទ្ធិបាទ ៤ប្រការ ព្រះមានព្រះភាគ បានចម្រើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ
ID: 636848521282568214
ទៅកាន់ទំព័រ៖