ព្រះត្រៃបិដក ភាគ ២៩
បានធ្វើឲ្យជាទីតាំងហើយ បានឲ្យឋិតនៅរឿយៗហើយ បានសន្សំហើយ បានប្រារព្ធដោយប្រពៃហើយ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើព្រះមានព្រះភាគ ប៉ុនប៉ងនឹងអធិដ្ឋានស្តេចភ្នំឈ្មោះ ហិមវន្ត ឲ្យទៅជាមាស ភ្នំនោះ ក៏ក្លាយទៅជាភ្នំមាសបាន។
[៤៨១] ព្រះអង្គត្រាស់ថា ភ្នំមាសសុទ្ធ មានសម្បុរល្អ ទោះបីភ្នំពីរ ក៏មិនល្មមគ្រាន់ដល់បុគ្គលម្នាក់ឡើយ បុគ្គលដឹងដូច្នេះ គួរប្រព្រឹត្តស្មើ សត្វណា បានឃើញសេចក្តីទុក្ខ ដែលមានកាមជាហេតុ សត្វនោះ នឹងបង្អោនចិត្តទៅរកកាម ដូចម្តេចកើត លុះសត្វបានដឹងច្បាស់ នូវឧបធិ ក្នុងលោកថា ជាគ្រឿងចំពាក់ដូច្នេះហើយ គួរសិក្សាដើម្បីកំចាត់បង់ នូវឧបធិនោះចេញ។
គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគ ស្គាល់អញ ព្រះសុគត ស្គាល់អញ ដូច្នេះហើយ ក៏បាត់ចាកទីនោះទៅ។
ចប់ បាសាណវគ្គ ទី២។
ID: 636848521636088435
ទៅកាន់ទំព័រ៖