ព្រះត្រៃបិដក ភាគ ២៩

​បង្គំ​ទូល​ព្រះ​មានជោគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​ខ្ញុំ​ព្រះអង្គ​ ​ជា​អ្នក​មិន​ប្រមាទ​ ​ព្យាយាម​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​ហើយ​នៅក្នុង​ទី​ជិត​ព្រះអង្គ​ឯណោះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ស្រាប់តែ​មាន​ព្រាហ្មណ៍​ម្នាក់​ ​មាន​ផ្នួងសក់​ធំ​ ​ស្លៀកដណ្តប់​ស្បែក​ខ្លា​ទាំង​ក្រចក​ ​ជា​មនុស្សចាស់​ជរា​ ​មាន​កាយ​កោង​ ​ដូច​បង្កង់​ផ្ទះ​ ​ដកដង្ហើម​ឮ​ឃ​រូ​កៗ​ ​កាន់​ឈើច្រត់​ដើម​ល្វា​ ​ចូល​ទៅ​រក​ពួក​ខ្ញុំ​ព្រះអង្គ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​នឹង​ពួក​ខ្ញុំ​ព្រះអង្គ​ ​យ៉ាងនេះ​ថា​ ​លោក​ទាំងឡាយ​ដ៏​ចម្រើន​ ​ជា​អ្នកបួស​ ​នៅក្មេង​ក​ម្លោះ​ ​មាន​សក់ខ្មៅ​ស្រិល​ ​ប្រកបដោយ​វ័យ​ល្អ​ ​គឺ​បឋមវ័យ​ ​មិនទាន់ដែល​លេង​ក្នុង​កាម​ទាំងឡាយ​ ​ចូរ​លោក​ដ៏​ចម្រើន​ទាំងឡាយ​ ​បរិភោគ​កាម​ ​ជា​របស់​មនុស្ស​សិន​ ​កុំ​លះបង់​សន្ទិដ្ឋិក​កាម​ ​ស្ទុះ​ទៅ​រក​កាលិក​កាម​ឡើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលដែល​ព្រាហ្មណ៍​នោះ​ ​ពោល​យ៉ាងនេះ​ ​ពួក​ខ្ញុំ​ព្រះអង្គ​ ​ក៏បាន​តបនឹង​ព្រាហ្មណ៍​នោះ​ ​ដូច្នេះ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​យើង​មិនមែន​លះបង់​សន្ទិដ្ឋិក​កាម​ ​ស្ទុះ​ទៅ​រក​កាលិក​កាម​ទេ​ ​ម្នាល​ព្រាហ្មណ៍​ ​ពួក​យើង​លះបង់​កាលិក​កាម​ ​ស្ទុះ​ទៅ​រក​សន្ទិដ្ឋិក​លោកុត្តរធម៌​ទេតើ​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រោះថា​ ​កាលិក​កាម​ទាំងឡាយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​មានទុក្ខ​ច្រើន​ ​
ថយ | ទំព័រទី ៣២២ | បន្ទាប់
ID: 636848522983235487
ទៅកាន់ទំព័រ៖