ព្រះត្រៃបិដក ភាគ ២៩

​អាត្មាអញ​ ​ពេញជា​មានលាភ​ ​អត្តភាព​ជា​មនុស្ស​ ​អាត្មាអញ​ ​ពេញជា​បាន​ដោយ​ល្អ​ ​ព្រោះ​អាត្មាអញ​ ​បាន​បួស​ក្នុង​ធម្មវិន័យ​ ​ដែល​ព្រះអង្គ​ ​ទ្រង់​សំដែង​ហើយដោយ​ប្រពៃ​ ​យ៉ាងនេះ​ ​អាត្មាអញ​ ​ពេញជា​មានលាភ​ ​អត្តភាព​ជា​មនុស្ស​ ​អាត្មាអញ​ ​ពេញជា​បាន​ដោយ​ល្អ​ ​ព្រោះ​អាត្មាអញ​ ​មាន​ពួក​បុគ្គល​មាន​សីល​ ​មានធម៌​ដ៏​ល្អ​ ​ជាស​ព្រហ្មចារី​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សំឡេង​គួរខ្លាច​ ​គួរ​ស្ញប់ស្ញែង​យ៉ាង​ខ្លាំង​ ​ក៏​កើតមាន​ ​ក្នុង​ទី​ជិត​ខ្ញុំ​ព្រះអង្គ​នោះ​ ​ចំណែក​ផែនដី​ ​ហាក់ដូចជា​លាន់ឮ​រំពង​។​
 [​៤៨៩​]​ ​ព្រះអង្គ​ទ្រង់​ត្រាស់​តប​ថា​ ​ម្នាល​សមិទ្ធិ​ ​នុ៎ះ​មិនមែន​ជា​ផែនដី​លាន់ឮ​រំពង​ទេ​ ​នុ៎ះ​ជា​មារ​មានចិត្ត​បាប​ ​មក​ដើម្បី​ធ្វើ​បញ្ញាចក្ខុ​របស់​អ្នក​ ​ឲ្យ​វិនាស​ទេតើ​ ​ម្នាល​សមិទ្ធិ​ ​ចូរ​អ្នក​ទៅចុះ​ ​អ្នក​កុំ​ប្រមាទ​ ​ខំព្យាយាម​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​ហើយ​នៅក្នុង​ទីនោះ​វិញ​ចុះ​។​ ​ព្រះ​សមិទ្ធិ​មាន​អាយុ​ ​ក៏​ទទួល​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ ​ដូច្នេះហើយ​ ​ក្រោក​អំពី​អាសនៈ​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ដើរចេញ​ទៅ​។​
ថយ | ទំព័រទី ៣២៦ | បន្ទាប់
ID: 636848524089988790
ទៅកាន់ទំព័រ៖