ព្រះត្រៃបិដក ភាគ ២៩

​ព្រះ​គោ​ធិ​កៈ​មាន​អាយុ​។​បេ​។​ ​សាបសូន្យ​ ​ចាក​ចេ​តោ​វិមុត្តិ​នោះ​ ​អស់​វារៈ​ជាគម្រប់​បីដង​។​ ​ព្រះ​គោ​ធិ​កៈ​មាន​អាយុ​ ​ជា​អ្នក​មិន​ប្រមាទ​។​បេ​។​ ​បាន​នូវ​ចេ​តោ​វិមុត្តិ​ ​អស់​វារៈ​ជាគម្រប់៤ដង​។​ ​ព្រះ​គោ​ធិ​កៈ​មាន​អាយុ​។​បេ​។​ ​សាបសូន្យ​ចាក​ចេ​តោ​វិមុត្តិ​នោះ​ ​អស់​វារៈ​ជាគម្រប់៤ដង​។​ ​ព្រះ​គោ​ធិ​កៈ​មាន​អាយុ​។​បេ​។​ ​បាន​នូវ​ចេ​តោ​វិមុត្តិ​ ​អស់​វារៈ​ ​ជាគម្រប់៥ដង​។​ ​ព្រះ​គោ​ធិ​កៈ​មាន​អាយុ​។​បេ​។​ ​សាបសូន្យ​ចាក​ចេ​តោ​វិមុត្តិ​ ​អស់​វារៈ​ជាគម្រប់៥ដង​។​ ​ព្រះ​គោ​ធិ​កៈ​មាន​អាយុ​ ​ជា​អ្នក​មិន​ប្រមាទ​ ​មាន​ព្យាយាម​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​ហើយ​បាន​នូវ​ចេ​តោ​វិមុត្តិ​ ​ប្រកបតាម​កាល​វេលា​ ​អស់​វារៈ​ជាគម្រប់៦ដង​។​ ​ព្រះ​គោ​ធិ​កៈ​មាន​អាយុ​ ​សាបសូន្យ​ចាក​ចេ​តោ​វិមុត្តិ​ ​ប្រកបតាម​កាល​វេលា​នោះ​ ​អស់​វារៈ​ ​ជាគម្រប់៦ដង​ទៀត​។​ ​ព្រះ​គោ​ធិ​កៈ​មាន​អាយុ​ ​ជា​អ្នក​មិន​ប្រមាទ​ ​មាន​ព្យាយាម​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​ហើយក៏​បាន​នូវ​ចេ​តោ​វិមុត្តិ​ ​ប្រកបតាម​កាល​វេលា​ ​អស់​វារៈ​ជាគម្រប់៧ដង​។​ ​គ្រានោះ​ឯង​ ​ព្រះ​គោ​ធិ​កៈ​មាន​អាយុ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​សាបសូន្យ​ចាក​ចេ​តោ​វិមុត្តិ​ ​ប្រកបតាម​កាល​ ​ដរាប​អស់​វារៈ​ជាគម្រប់៦ដង​ហើយ​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​យក​កាំបិត​មក​។
ថយ | ទំព័រទី ៣២៩ | បន្ទាប់
ID: 636848525042003242
ទៅកាន់ទំព័រ៖