ព្រះត្រៃបិដក ភាគ ២៩

 ​[​៤៩៤​]​ ​គ្រានោះ​ឯង​ ​មារ​មានចិត្ត​បាប​ ​បានដឹង​នូវ​បរិវិតក្កៈ​ ​ក្នុងចិត្ត​របស់​ព្រះ​គោ​ធិ​កៈ​មាន​អាយុ​ ​ដោយចិត្ត​ ​(​របស់​ខ្លួន​)​ ​ក៏​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ពោល​នឹង​ព្រះមានព្រះភាគ​ ​ដោយ​គាថា​ទាំងឡាយ​ថា​
​បពិត្រ​ព្រះអង្គ​ ​អ្នកមាន​ព្យាយាម​ធំ​ ​មាន​ប្រាជ្ញា​ច្រើន​ ​រុងរឿង​ដោយ​ឫទ្ធិ​ ​និង​យស​ ​កន្លង​បង់​នូវ​ពៀរ​ ​និង​ភ័យ​គ្រប់ប្រការ​ ​ទ្រង់​មាន​ចក្ខុ​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​ក្រាប​ថ្វាយបង្គំ​ព្រះ​បាទា​ ​បពិត្រ​ព្រះអង្គ​ ​អ្នកមាន​ព្យាយាម​ធំ​ ​សាវ័ក​របស់​ព្រះអង្គ​ ​ត្រូវ​សេចក្តី​ស្លាប់​គ្រប​សង្កត់​ ​ប្រាថ្នា​គិត​នូវ​សេចក្តី​ស្លាប់​ ​បពិត្រ​ព្រះអង្គ​ ​អ្នក​ទ្រទ្រង់នូវ​អានុភាព​ ​សូម​ព្រះអង្គ​ឃាត់​ ​នូវ​សាវ័ក​នោះ​ ​បពិត្រ​ព្រះមានព្រះភាគ​ ​អ្នក​ល្បី​ក្នុង​ប្រជុំជន​ ​សាវ័ក​របស់​ព្រះអង្គ​ ​ជា​សេក្ខបុគ្គល​ ​មានបំណង​មិនទាន់​សម្រេច​ ​នៅ​ត្រេកអរ​ក្នុង​សាសនា​ ​គប្បី​ធ្វើ​មរណកាល​ដូចម្តេច​បាន​។​
ថយ | ទំព័រទី ៣៣០ | បន្ទាប់
ID: 636848525292167550
ទៅកាន់ទំព័រ៖