ព្រះត្រៃបិដក ភាគ ២៩

​សម័យ​នោះ​ឯង​ ​ព្រះ​គោ​ធិ​កៈ​មាន​អាយុ​ ​ក៏​យក​កាំបិត​មក​។​

 [​៤៩៥​]​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​ថា​ ​អ្នកនេះ​ ​ជា​មារ​មានចិត្ត​បាប​ ​ដូច្នេះហើយ​ ​ទើប​ពោល​នឹង​មារ​មានចិត្ត​បាប​ ​ដោយ​គាថា​ ​ដូច្នេះ​ថា​
​ពិតមែន​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​តែង​ធ្វើ​យ៉ាងនេះ​ឯង​ ​រមែង​មិន​នឹក​ស្តាយ​ ​នូវ​ជីវិត​ ​គោធិក​ភិក្ខុ​ ​បាន​ដក​តណ្ហា​ ​ព្រមទាំង​ឫស​ ​បរិនិព្វាន​ហើយ​។​

 [​៤៩៦​]​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មក​ ​យើង​នឹង​ចូល​ទៅ​ឯ​ ​កាឡ​សិលា​ ​ខាង​ភ្នំ​ឥសិគិលិ​ ​ដ្បិត​គោធិក​កុលបុត្រ​ ​យក​កាំបិត​មក​ហើយ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​បាន​ទទួល​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ស្តេច​ចូល​ទៅកាន់​កាឡ​សិលា​ ​ខាង​ភ្នំ​ឥសិគិលិ​ ​មួយអន្លើ​ ​ដោយ​ពួក​ភិក្ខុ​ច្រើន​រូប​។​ ​
ថយ | ទំព័រទី ៣៣១ | បន្ទាប់
ID: 636848525705181173
ទៅកាន់ទំព័រ៖