ព្រះត្រៃបិដក ភាគ ២៩

​ព្រះមានព្រះភាគ​ ​ក៏បាន​ឃើញ​គោ​ធិ​កៈ​មាន​អាយុ​ ​កំពុង​ដេកផ្ងារ​ ​ផ្ងើយ​-​ក​ ​លើ​គ្រែ​ ​អំពី​ចម្ងាយ​លឹម​ៗ​។​ ​សម័យ​នោះ​ឯង​ ​ផ្សែង​ ​និង​អ័ព្ទ​ ​ក៏​បក់​ទៅកាន់​ទិសខាងកើត​ខ្លះ​ ​បក់​ទៅកាន់​ទិសខាងលិច​ខ្លះ​ ​បក់​ទៅកាន់​ទិសខាងជើង​ខ្លះ​ ​បក់​ទៅកាន់​ទិសខាងត្បូង​ខ្លះ​ ​បក់​ទៅកាន់​ទិស​ខាងលើ​ខ្លះ​ ​បក់​ទៅកាន់​ទិស​ខាងក្រោម​ខ្លះ​ ​បក់​ទៅកាន់​ទិសតូច​ខ្លះ​។​
 [​៤៩៧​]​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅ​ពួក​ភិក្ខុ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ឃើញ​នូវ​ផ្សែង​ ​និង​អ័ព្ទ​នុ៎ះ​ ​បក់​ទៅកាន់​ទិសខាងកើត​ ​បក់​ទៅកាន់​ទិសខាងលិច​ ​បក់​ទៅកាន់​ទិសខាងជើង​ ​បក់​ទៅកាន់​ទិសខាងត្បូង​ ​បក់​ទៅកាន់​ទិស​ខាងលើ​ ​បក់​ទៅកាន់​ទិស​ខាងក្រោម​ ​បក់​ទៅកាន់​ទិសតូច​ ​ឬទេ​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នុ៎ះឯង​ ​ជា​មារ​មានចិត្ត​បាប​ ​កំពុង​ស្វែងរក​បដិសន្ធិ​វិញ្ញាណ​ ​នៃ​គោធិក​កុលបុត្ត​ថា​ ​វិញ្ញាណ​របស់​គោធិក​កុលបុត្ត​ ​ឋិតនៅ​ក្នុង​ទីណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​គោធិក​កុលបុត្ត​ ​មានវិញ្ញាណ​មិនបាន​ឋិតនៅ​ទេ​ ​បរិនិព្វាន​ហើយ​។​
ថយ | ទំព័រទី ៣៣២ | បន្ទាប់
ID: 636848525950115183
ទៅកាន់ទំព័រ៖