ព្រះត្រៃបិដក ភាគ ២៩

 ​[​៤៩៨​]​ ​គ្រានោះ​ឯង​ ​មារ​មានចិត្ត​បាប​ ​យក​ពិណ​មាន​ពណ៌លឿង​ ​ដូច​ផ្លែ​ព្នៅ​ ​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក៏​ពោល​នឹង​ព្រះមានព្រះភាគ​ ​ដោយ​គាថា​ ​ដូច្នេះ​ថា​
​ខ្ញុំ​ព្រះអង្គ​ ​បាន​ស្វែងរក​ ​(​វិញ្ញាណ​)​ ​របស់​គោធិក​កុលបុត្ត​ ​ក្នុង​ទិស​ខាងលើ​ផង​ ​ខាងក្រោម​ផង​ ​ទិស​ទទឹង​ផង​ ​ទិសធំ​ ​ទិសតូច​ផង​ ​មិនបាន​ចួប​ប្រទះ​សោះ​ឡើយ​ ​ចុះ​គោ​ធិ​កៈ​នោះ​ ​ទៅ​ក្នុង​ទីណា​។​
​[​៤៩៩​]​ ​ព្រះអង្គ​ត្រាស់​តប​ថា​ ​គោធិក​ភិក្ខុ​ ​ជា​អ្នកប្រាជ្ញ​ ​បរិបូណ៌​ដោយ​ប្រាជ្ញា​ ​ជា​អ្នកមាន​ឈាន​ ​អ្នក​ត្រេកអរ​ក្នុង​ឈាន​ ​សព្វកាល​ ​ខំប្រឹង​ប្រែង​ទាំង​ថ្ងៃ​ ​ទាំងយប់​ ​មិន​គិត​ស្តាយ​ជីវិត​ ​បាន​ឈ្នះ​សេនា​របស់​មច្ចុ​ ​មិន​មកកាន់​ភព​ថ្មីទៀត​ ​ដក​តណ្ហា​ ​ព្រមទាំង​ឫស​ ​បរិនិព្វាន​ហើយ​។​ ​កាល​មារ​នោះ​ ​កំពុង​ត្រូវ​សោក​គ្រប​សង្កត់​ ​ពិណ​ក៏​របូត​ចេញ​អំពី​ក្លៀក​ ​
ថយ | ទំព័រទី ៣៣៣ | បន្ទាប់
ID: 636848526215480361
ទៅកាន់ទំព័រ៖