ព្រះត្រៃបិដក ភាគ ២៩

តពីនោះមក​ ​យក្ខ​នោះ​ ​ក៏​មាន​សេចក្តី​តូចចិត្ត​ ​ហើយក៏​បាត់​ចាកទី​នោះ​ទៅ​។​

​សត្ត​វស្ស​សូត្រ​ ​ទី៤​


 [​៥០០​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្រោម​អជ​បាល​និគ្រោធ​ ​ទៀប​ឆ្នេរ​ស្ទឹង​នេរ​ញ្ជ​រា​ ​ក្នុង​ឧរុ​វេលា​ប្រទេស​។​ ​សម័យ​នោះ​ឯង​ ​មារ​មានចិត្ត​បាប​ ​ជាប់​តាម​ព្រះមានព្រះភាគ​ ​អស់៧ឆ្នាំ​ ​រមិលមើល​ទោស​ ​តែ​មិនបាន​ឃើញ​ទោស​ឡើយ​។​
 [​៥០១​]​ ​គ្រានោះ​ ​មារ​មានចិត្ត​បាប​ ​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​នឹង​ព្រះមានព្រះភាគ​ ​ដោយ​គាថា​ ​ដូច្នេះ​ថា​
ថយ | ទំព័រទី ៣៣៤ | បន្ទាប់
ID: 636848526758471418
ទៅកាន់ទំព័រ៖