ព្រះត្រៃបិដក ភាគ ២៩

​[​៥០៤​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​ពួក​ជន​ ​ពោល​ដៅ​យក​របស់​ណា​ ​របស់​នោះ​ ​មិន​មានដល់​តថាគត​ទេ​ ​ពួក​ជន​ណា​ពោល​ថា​ ​(​អញ​ដូច្នេះ​)​ ​ពួក​ជន​នោះ​ ​មិន​ដូច​តថាគត​ទេ​ ​ម្នាល​មារ​ ​អ្នកឯង​ចូរ​ដឹង​យ៉ាងនេះ​ចុះ​ ​អ្នកឯង​ ​មិនឃើញ​ផ្លូវ​នៃ​តថាគត​ទេ​។​
​[​៥០៥​]​ ​មារ​ទូល​ថា​ ​ប្រសិនបើ​ព្រះអង្គ​បាន​នូវ​ផ្លូវ​ ​ដែល​ព្រះអង្គ​បាន​ត្រាស់​ដឹង​ហើយ​ ​ជា​ផ្លូវ​ដ៏​ក្សេម​ ​ជា​ផ្លូវ​សម្រាប់​ទៅកាន់​ព្រះនិព្វាន​ ​ឈ្មោះ​អមតៈ​ ​ចូរ​ព្រះអង្គ​ ​ចេញទៅ​ ​ចូរ​ព្រះអង្គ​ទៅចុះ​ ​ព្រះអង្គ​ជា​បុគ្គល​ម្នាក់ឯង​ ​ប្រៀនប្រដៅ​បុគ្គល​ដទៃ​ ​ដូចម្តេច​កើត​។​
​[​៥០៦​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​ពួក​ជន​ណា​ ​ប្រាថ្នា​ទៅកាន់​ត្រើយ​ ​គឺ​ព្រះនិព្វាន​ ​លះបង់​នូវ​ព្រះនិព្វាន​ ​ដែល​មិនមែន​ជា​ឱកាស​នៃ​មច្ចុ​ ​តថាគត​ ​កាលបើ​ពួក​ជន​នោះ​ ​សួរ​ហើយ​ ​នឹង​ប្រាប់​ថា​ ​ធម្មជាត​ណា​ជា​របស់​ពិត​ ​ធម្មជាត​នោះ​ ​មិន​មាន​ឧប​ធិ​ក្កិ​លេស​ឡើយ​។​
ថយ | ទំព័រទី ៣៣៦ | បន្ទាប់
ID: 636848527219487787
ទៅកាន់ទំព័រ៖