ព្រះត្រៃបិដក ភាគ ២៩

 ​[​៥០៧​]​ ​មារ​ពោលតប​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ស្រុក​ ​ឬ​និគម​ ​មាន​ស្រះ​បោក្ខរណី​នៅ​ជិត​ ​ក្នុង​ស្រះ​នោះ​ ​មាន​ក្តាម១​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សម័យ​នោះ​ឯង​ ​ពួកក្មេង​ប្រុស​ ​ឬ​ក្មេងស្រី​ ​ច្រើន​នាក់​ ​នាំគ្នា​ចេញទៅ​អំពី​ស្រុក​ ​ឬ​និគម​នោះ​ ​ចូល​សំដៅ​ទៅ​រក​ស្រះ​បោក្ខរណី​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ស្រង់​ក្តាម​នោះ​ ​អំពី​ទឹក​ ​មក​ដាក់លើ​គោក​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្តាម​នោះ​ ​លា​នូវ​ជើង​ណាៗ​ ​ពួកក្មេង​ប្រុស​ ​ឬ​ក្មេងស្រី​ ​ក៏​យក​កំណាត់ឈើ​ ​ឬ​អំបែង​ ​មក​កាច់​បំបាក់​ ​កម្ទេច​ចោល​ ​នូវ​ជើ​ងនោះៗ​ទៅ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លុះ​ក្តាម​នោះ​ ​មាន​ជើង​ទាំងអស់​ ​ត្រូវ​គេ​កាច់​បំបាក់​ ​កម្ទេច​ចោល​ ​យ៉ាងនេះ​ហើយ​ ​ក៏​មិន​គួរ​នឹង​ចុះ​កាន់​ស្រះ​បោក្ខរណី​នោះ​ ​ឲ្យ​ដូចជា​ក្នុង​ពេលមុន​បាន​ទៀត​ឡើយ​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មាន​ឧបមេយ្យ​ដូចយ៉ាង​អំពើ​ណាមួយ​ ​ដែល​ជា​ចម្រូង​ចម្រាស់​ ​ជា​ទំនាស់​ ​ញាប់ញ័រ​ ​អំពើ​ទាំងអស់​នោះ​ ​ព្រះមានព្រះភាគ​ ​បាន​កាច់​បំបាក់​ ​កម្ទេច​ចោល​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​កាល​ឥឡូវនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​មិន​គួរ​នឹង​ចូល​ទៅ​រមិលមើល​ទោស​ ​ចំពោះ​ព្រះមានព្រះភាគ​បាន​ទៀត​ឡើយ​។
ថយ | ទំព័រទី ៣៣៧ | បន្ទាប់
ID: 636848527466461913
ទៅកាន់ទំព័រ៖