ព្រះត្រៃបិដក ភាគ ២៩

 ​[​៥០៨​]​ ​គ្រានោះ​ឯង​ ​មារ​មានចិត្ត​បាប​ ​ក៏បាន​ពោល​គាថា​ ​ដែល​គួរ​នឿយណាយ​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​
​ក្អែក​ ​ឃើញ​ថ្ម​ដែល​មាន​សម្បុរ​ដូច​ខ្លាញ់​ខាប់​ ​ហើរ​ក្រឡឹង​ជុំវិញ​ ​ដោយ​គិតថា​ ​យើង​នឹង​បាន​នូវ​អាហារ​ទន់​ ​ក្នុង​ទីនុ៎ះ​ ​អាហារ​ឆ្ងាញ់​ ​នឹង​គប្បី​មាន​ ​លុះ​ក្អែក​នោះ​ ​មិនបាន​នូវ​អាហារ​ឆ្ងាញ់​ ​ក្នុង​ទីនោះ​ហើយ​ ​ក៏​ព្យាយាម​ហើរចេញ​ទៅ​ ​បពិត្រ​ព្រះ​គោតម​ ​យើង​ក៏​នឿយណាយ​ ​ដូចជា​ក្អែក​ ​ដែល​ចួប​ប្រទះ​នឹង​ថ្ម​ ​ដូច្នោះ​ដែរ​។​

 លុះ​មារ​មានចិត្ត​បាប​ ​បាន​ពោល​គាថា​ ​ដែល​គួរ​នឿយណាយ​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​រួចហើយ​ ​ក៏​គេច​ចេញពី​ទីនោះ​ ​ទៅ​អង្គុយពែនភ្នែន​លើ​ផែនដី​នៅ​ស្ងៀម​ ​អៀនអន់​ ​ឱនក​ ​ដាក់មុខចុះ​ ​សញ្ជប់សញ្ជឹង​ ​មិន​ក្លៀវក្លា​ ​គូស​ផែនដី​ដោយ​កំណាត់ឈើ​ ​ក្នុង​ទី​ជិត​នៃ​ព្រះមានព្រះភាគ​។​
ថយ | ទំព័រទី ៣៣៨ | បន្ទាប់
ID: 636848527771159341
ទៅកាន់ទំព័រ៖