ព្រះត្រៃបិដក ភាគ ២៩
មារធីតុសូត្រ ទី៥
[៥០៩] គ្រានោះឯង ធីតារបស់មារ ឈ្មោះ នាងតណ្ហា ១ អរតី ១ រាគា ១ នាំគ្នាចូលទៅរកមារមានចិត្តបាប លុះចូលទៅដល់ ក៏ពោលនឹងមារមានចិត្តបាប ដោយគាថា ដូច្នេះថា
បពិត្របិតា ព្រះអង្គតូចចិត្តដោយហេតុអ្វី ព្រះអង្គសោកស្តាយបុរសណាហ្ន៎ យើងខ្ញុំម្ចាស់ នឹងចងបុរសនោះ ដោយអន្ទាក់ គឺរាគៈ ហើយនាំមក ដូចជាបុគ្គលចងដំរីព្រៃ បុរសនោះ នឹងលុះក្នុងអំណាចរបស់ព្រះអង្គ។
[៥១០] មារតបថា ព្រះសុគត ជាព្រះអរហន្តក្នុងលោក មិនងាយនឹងនាំមក ដោយរាគៈបានឡើយ លោកកន្លងនូវវដ្តៈ ជាទីតាំងនៃមាររួចហើយ ព្រោះហេតុនោះ ទើបអញសោកស្តាយក្រែលែង។
[៥១១] លំដាប់នោះ ធីតារបស់មារឈ្មោះ នាងតណ្ហា១ អរតី១ រាគា១ បាននាំគ្នាចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ
ID: 636848528190563329
ទៅកាន់ទំព័រ៖