ព្រះត្រៃបិដក ភាគ ២៩

​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​សមណៈ​ ​យើង​ទាំងឡាយ​ ​សូម​បម្រើ​បាទា​ព្រះអង្គ​។​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​មិនបាន​ធ្វើ​ទុក​ក្នុង​ព្រះហឫទ័យ​ឡើយ​ ​ព្រោះ​ព្រះអង្គ​ ​មានព្រះហឫទ័យ​ចុះ​ស៊ប់​ ​ក្នុង​ព្រះនិព្វាន​ដ៏​ប្រសើរ​ ​ជាទី​អស់​ទៅ​នៃ​ឧបធិ​ហើយ​។​
 [​៥១២​]​ ​គ្រានោះ​ឯង​ ​ធីតា​របស់​មារ​ ​ឈ្មោះ​នាង​តណ្ហា១​ ​អរតី១​ ​រាគា១​ ​គេច​ចេញទៅ​ក្នុង​ទី​ដ៏​សមគួរ​ ​ហើយក៏​គិត​ព្រមគ្នា​ ​យ៉ាងនេះ​ថា​ ​សេចក្តី​ប្រាថ្នា​របស់​បុរស​ទាំងឡាយ​ ​ផ្សេង​ៗ​គ្នា​ ​បើ​ដូច្នោះ​ ​គួរ​ពួក​យើង​និម្មិត​នូវ​វណ្ណៈ​ ​នៃ​នាង​កុមារី​មួយ​រយ​ ​ក្នុង​មួយ​ៗ​ ​ធ្វើឲ្យ​បែកទៅជា​មាន​វណ្ណៈ​មួយ​រយៗ​នាក់​។​ ​ទើប​ធីតា​របស់​មារ​ ​ឈ្មោះ​នាង​តណ្ហា១​ ​អរតី១​ ​រាគា១​ ​នាំគ្នា​និម្មិត​នូវ​វណ្ណៈ​ ​នៃ​នាង​កុមារី​មួយ​រយ​ ​ក្នុង​មួយ​ៗ​ ​ធ្វើឲ្យ​បែកទៅជា​មាន​វណ្ណៈ​មួយ​រយៗ​នាក់​ ​ហើយ​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​សមណៈ​ ​យើង​ទាំងឡាយ​ ​សូម​បម្រើ​បាទា​របស់​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​មិនបាន​ធ្វើ​ទុក​ក្នុង​ព្រះហឫទ័យ​ ​នឹង​ពាក្យ​នោះ​ឡើយ​ ​ព្រោះ​ព្រះអង្គ​ ​មានព្រះហឫទ័យ​ចុះ​ស៊ប់​ ​ក្នុង​ព្រះនិព្វាន​ដ៏​ប្រសើរ​ ​ជាទី​អស់​ទៅ​នៃ​ឧបធិ​ហើយ​។​
ថយ | ទំព័រទី ៣៤០ | បន្ទាប់
ID: 636848528413026053
ទៅកាន់ទំព័រ៖