ព្រះត្រៃបិដក ភាគ ២៩

 ​[​៥១៣​]​ ​គ្រានោះ​ឯង​ ​ធីតា​របស់​មារ​ ​ឈ្មោះ​នាង​តណ្ហា១​ ​អរតី១​ ​រាគា១​ ​គេច​ចេញទៅ​ក្នុង​ទីសម​គួរ​ ​ហើយ​គិត​ព្រមគ្នា​ ​យ៉ាងនេះ​ថា​ ​សេចក្តី​ប្រាថ្នា​របស់​បុរស​ទាំងឡាយ​ ​ផ្សេង​ៗ​គ្នា​ ​បើ​ដូច្នោះ​ ​គួរ​ពួក​យើង​និម្មិត​នូវ​វណ្ណៈ​ស្រី​មិនទាន់​សម្រាល​មួយ​រយ​ ​ក្នុង​មួយ​ៗ​ ​ធ្វើឲ្យ​បែកទៅជា​មាន​វណ្ណៈ​មួយ​រយៗ​នាក់​។​ ​ទើប​ធីតា​របស់​មារ​ ​ឈ្មោះ​នាង​តណ្ហា១​ ​អរតី១​ ​រាគា១​ ​និម្មិត​នូវ​វណ្ណៈ​ស្រី​មិនទាន់​សម្រាល​ ​មួយ​រយ​ ​ក្នុង​មួយ​ៗ​ ​ធ្វើឲ្យ​បែកទៅជា​មាន​វណ្ណៈ​មួយ​រយៗ​នាក់​ ​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​សមណៈ​ ​យើង​ទាំងឡាយ​ ​សូម​បម្រើ​បាទា​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​មិនបាន​ធ្វើ​ទុក​ក្នុង​ព្រះហឫទ័យ​នឹង​ពាក្យ​នោះ​ឡើយ​ ​ព្រោះ​ព្រះអង្គ​ ​មានព្រះហឫទ័យ​ចុះ​ស៊ប់​ ​ក្នុង​ព្រះនិព្វាន​ដ៏​ប្រសើរ​ ​ជាទី​អស់​ទៅ​នៃ​ឧបធិ​ហើយ​។​
 [​៥១៤​]​ ​លំដាប់នោះ​ ​ធីតា​របស់​មារ​ ​ឈ្មោះ​នាង​តណ្ហា១​ ​អរតី១​ ​រាគា១​ ​គេច​ចេញទៅ​ក្នុង​ទី​ដ៏​សមគួរ​ ​ទើប​គិត​ព្រមគ្នា​ ​យ៉ាងនេះ​ថា​ ​
ថយ | ទំព័រទី ៣៤១ | បន្ទាប់
ID: 636848528814188999
ទៅកាន់ទំព័រ៖