ព្រះត្រៃបិដក ភាគ ២៩
[៥១៧] លំដាប់នោះ នាងតណ្ហា១។បេ។ ពួកយើងនិម្មិតនូវវណ្ណៈស្រីចាស់ មួយរយ។ ទើបនាងតណ្ហា១។បេ។ និម្មិតនូវវណ្ណៈស្រីចាស់ មួយរយ ចូលទៅរកព្រះមានព្រះភាគ។បេ។ ព្រោះព្រះអង្គ មានព្រះហឫទ័យចុះស៊ប់ ក្នុងព្រះនិព្វានដ៏ប្រសើរ ជាទីអស់ទៅនៃឧបធិហើយ។
[៥១៨] លំដាប់នោះ ធីតារបស់មារ ឈ្មោះ តណ្ហា១ អរតី១ រាគា១ គេចចេញទៅក្នុងទីសមគួរ ហើយពោលដូច្នេះថា ឮថា បិតារបស់យើង បានពោលពិតមែនថា
ព្រះសុគត ជាព្រះអរហន្តក្នុងលោក មិនងាយនឹងនាំមក ដោយរាគៈបានឡើយ ព្រះអង្គកន្លងវដ្តៈ ជាទីតាំងនៃមាររួចហើយ ព្រោះហេតុនោះ ទើបអញសោកស្តាយក្រែលែង។
ព្រោះថាពួកយើង ព្យាយាម (ធ្វើ) សមណៈ ឬព្រាហ្មណ៍ណា ដែលមានរាគៈ មិនទាន់ទៅប្រាសនៅឡើយ ដោយសេចក្តីព្យាយាមនេះ ហឫទ័យ របស់សមណព្រាហ្មណ៍នោះ គប្បីបែក ឬឈាមដ៏ក្តៅ គប្បីខ្ពុរចេញអំពីមាត់ ឬដល់នូវសេចក្តីឆ្កួត ពុំនោះ រាយមាយចិត្ត ដូចយ៉ាងដើមបបុស
ID: 636848529547390935
ទៅកាន់ទំព័រ៖