ព្រះត្រៃបិដក ភាគ ២៩

​មាន​ពណ៌ខៀវ​ ​ដែល​បុគ្គល​ដកចេញ​ ​តែង​ស្វិត​ស្រពោន​ ​ក្រៀម​ទៅ​យ៉ាងណា​ ​សមណព្រាហ្មណ៍​នោះ​ ​គប្បី​ស្វិត​ ​ស្រពោន​ក្រៀម​ទៅ​ ​ដូច្នោះ​ដែរ​។​ ​លំដាប់នោះ​ ​ធីតា​របស់​មារ​ ​ឈ្មោះ​នាង​តណ្ហា១​ ​អរតី១​ ​រាគា១​ ​បាន​នាំគ្នា​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ឈរ​ក្នុង​ទី​ដ៏​សមគួរ​។​
 [​៥១៩​]​ ​លុះ​មារធីតា​ ​ឈ្មោះ​នាង​តណ្ហា​ ​ឈរ​នៅក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ពោល​នឹង​ព្រះមានព្រះភាគ​ ​ដោយ​គាថា​ ​ដូច្នេះ​ថា​
​ព្រះអង្គ​ ​មាន​សេចក្តី​សោក​គ្រប​សង្កត់​ ​ទើប​សញ្ជប់សញ្ជឹង​នៅក្នុង​ព្រៃ​ឬ​ ​ព្រះអង្គ​ ​កាល​ប្រាថ្នា​នូវ​ទ្រព្យ​ ​ត្រូវ​ចាញ់​គេ​ហើយ​ឬ​ ​ឬក៏​ព្រះអង្គ​ ​ធ្វើអំពើ​អាក្រក់​ណាមួយ​ ​ក្នុង​ស្រុក​ទេ​ដឹង​ ​ព្រោះ​ហេតុអ្វី​ ​បាន​ជា​ព្រះអង្គ​មិន​ធ្វើ​នូវ​មិត្តភាព​ ​ជាមួយនឹង​ពួក​ជន​ ​មិត្តភាព​របស់​ព្រះអង្គ​ ​មិន​សម្រេច​ដោយហេតុ​ណាមួយ​ឬ​។​
ថយ | ទំព័រទី ៣៤៤ | បន្ទាប់
ID: 636848529877759831
ទៅកាន់ទំព័រ៖