ព្រះត្រៃបិដក ភាគ ២៩

​[​៦៦​]​ ​ភិក្ខុ​ណា​ជា​អរហន្ត​ ​មាន​កិច្ច​ធ្វើ​ស្រេចហើយ​ ​អស់​អាសវៈ​ហើយ​ ​ទ្រទ្រង់​រាងកាយ​តែ​ក្នុង​ជាតិ​ ​ជាទីបំផុត​ ​ភិក្ខុ​នោះ​ ​នៅតែ​និយាយ​ថា​ ​អាត្មា​និយាយ​ដូច្នេះ​ក្តី​ ​ភិក្ខុ​នោះ​ ​នៅតែ​និយាយ​ថា​ ​ជន​ទាំងឡាយ​ ​និយាយ​នឹង​អាត្មា​ដូច្នេះ​ក្តី​ ​ភិក្ខុ​នោះ​ ​គ្រាន់តែ​ឈ្មោះថា​ ​ជា​អ្នក​ឈ្លាស​ ​បាន​យល់​ច្បាស់​នូវ​វោហារ​ក្នុង​លោក​ ​ហើយ​និយាយ​តាមតែ​វោហារ​ប៉ុណ្ណោះ​។​
​[​៦៧​]​ ​ភិក្ខុ​ណា​ជា​ព្រះអរហន្ត​ ​មាន​កិច្ច​ធ្វើ​ស្រេចហើយ​ ​ជា​ព្រះ​ខីណាស្រព​ ​ទ្រទ្រង់​រាងកាយ​តែ​ក្នុង​ជាតិ​ ​ជាទីបំផុត​ ​ភិក្ខុ​នោះ​ ​អាស្រ័យ​នូវ​មានះ​ដែរ​ឬ​ ​បាន​ជា​ភិក្ខុ​នោះ​ ​នៅ​និយាយ​ថា​ ​អាត្មា​និយាយ​ដូច្នេះ​ក៏​មាន​ ​ភិក្ខុ​នោះ​ ​នៅ​និយាយ​ថា​ ​ជន​ទាំងឡាយ​ ​និយាយ​នឹង​អាត្មា​ដូច្នេះ​ក៏​មាន​។
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 636848369995560383
ទៅកាន់ទំព័រ៖