ព្រះត្រៃបិដក ភាគ ២៩

​[​៧៤​]​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ជន​ពួក​ណា​ ​លះបង់​ផ្ទះ​ ​លះបង់​បុត្រ​ ​លះបង់​សត្វ​ចិញ្ចឹម​ ​ជាទីស្រឡាញ់​ ​ហើយ​បួស​ ​បាន​កំចាត់​បង់​នូវ​រាគៈ​ផង​ ​ទោសៈ​ផង​ ​អវិជ្ជា​ផង​ ​អស់​អា​វៈ​ ​ជា​អរហន្ត​ ​ជន​ពួក​នោះ​ ​ទើប​ឈ្មោះថា​ ​អស់​សេចក្តី​ខ្វល់ខ្វាយ​ក្នុង​លោក​។​

​ចតុ​ច្ច​ក្ក​សូត្រ​ ​ទី៩​


​[​៧៥​]​ ​ទេវតា​ទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ ​អ្នកមាន​ព្យាយាម​ធំ​ ​សរីរៈ​ ​មាន​ចក្ក៤​ ​មាន​ទ្វារ៩​ ​ពេញដោយ​សេចក្តី​លោភ​ ​ប្រកបដោយ​ ​(​តណ្ហា​)​ ​កើត​ក្នុង​ភក់ល្បាប់​ ​តើ​នឹង​យាត្រា​ដូចម្តេច​បាន​។​
​[​៧៦​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​បុគ្គល​ត្រូវ​កាត់​នូវ​កូនកំព្រា​ផង​ ​ព្រ័ត្រ​ផង​ ​សេចក្តី​ប្រាថ្នា​ ​និង​លោភៈ​ដ៏​លាមក​ផង​ ​ហើយ​ដក​តណ្ហា​ ​ឲ្យ​រលើង​ទាំង​ឫស​ ​ត្រូវ​យាត្រា​តាមលំអាន​នេះឯង​។​
ថយ | ទំព័រទី ៤០ | បន្ទាប់
ID: 636848371231771090
ទៅកាន់ទំព័រ៖