ព្រះត្រៃបិដក ភាគ ២៩

 ​[​៨៣​]​ ​លំដាប់នោះ​ ​ទេវតា​មួយ​អង្គ​ទៀត​ ​ពោល​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​
​បុគ្គល​គួរតែ​អង្គុយ​រួម​ ​ជាមួយនឹង​ពួកសប្បុរស​ប៉ុណ្ណោះ​ ​គួរ​ធ្វើ​សេចក្តី​ស្និទ្ធស្នាល​ ​ដោយ​ពួកសប្បុរស​ ​បុគ្គល​បានដឹង​ច្បាស់​ ​នូវ​ព្រះ​សទ្ធម្ម​ ​របស់​ពួកសប្បុរស​ ​រមែង​រុងរឿង​ក្នុង​កណ្តាល​នៃ​ញាតិ​។​

 [​៨៤​]​ ​លំដាប់នោះ​ឯង​ ​ទេវតា​មួយ​អង្គ​ទៀត​ ​បាន​ពោល​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​
​បុគ្គល​គួរតែ​អង្គុយ​រួម​ ​ជាមួយនឹង​ពួកសប្បុរស​ប៉ុណ្ណោះ​ ​គួរ​ធ្វើ​សេចក្តី​ស្និទ្ធស្នាល​ ​ដោយ​ពួកសប្បុរស​ ​សត្វ​ទាំងឡាយ​បានដឹង​ច្បាស់​ ​នូវ​ព្រះ​សទ្ធម្ម​របស់​ពួកសប្បុរស​ហើយ​ ​រមែង​ទៅកាន់​សុគតិ​បាន​។​
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 636848373037334363
ទៅកាន់ទំព័រ៖