ព្រះត្រៃបិដក ភាគ ២៩

 [​៨៥​]​ ​លំដាប់នោះ​ឯង​ ​ទេវតា​មួយ​អង្គ​ទៀត​ ​បាន​ពោល​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​
​បុគ្គល​គួរតែ​អង្គុយ​រួម​ជាមួយនឹង​ពួកសប្បុរស​ប៉ុណ្ណោះ​ ​គួរ​ធ្វើ​សេចក្តី​ស្និទ្ធស្នាល​ ​នឹង​ពួកសប្បុរស​ ​សត្វ​ទាំងឡាយ​ដឹង​ច្បាស់​នូវ​ព្រះ​សទ្ធម្ម​របស់​ពួកសប្បុរស​ ​រមែង​ឋិតនៅ​ជា​សុខ​អស់​កាលយូរ​។​

 លំដាប់នោះ​ឯង​ ​ទេវតា​មួយ​អង្គ​ទៀត​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ភាសិត​អ្នកណា​ហ្ន៎​ ​ជា​សុភាសិត​។​
 [​៨៦​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ភាសិត​របស់​អ្នក​ទាំងអស់​ ​ជា​សុភាសិត​ ​ដោយ​បរិយាយ​ដែរ​ហើយ​ ​តែ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​ពាក្យ​របស់​តថាគត​វិញ​ថា​ ​
​បុគ្គល​គួរតែ​អង្គុយ​រួម​ជាមួយនឹង​ពួកសប្បុរស​ប៉ុណ្ណោះ​ ​គួរ​ធ្វើ​សេចក្តី​ស្និទ្ធស្នាល​នឹង​ពួកសប្បុរស​ ​បុគ្គល​ដឹង​ច្បាស់​នូវ​ព្រះ​សទ្ធម្ម​របស់​ពួកសប្បុរស​ ​រមែង​រួចចាក​ទុក្ខ​ទាំងអស់​បាន​។
ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 636848373500190836
ទៅកាន់ទំព័រ៖