ព្រះត្រៃបិដក ភាគ ២៩
មនុស្សកំណាញ់ ភ័យចំពោះហេតុណា ហើយមិនឲ្យទាន ហេតុនោះឯង ជាភ័យរបស់អ្នកមិនឲ្យ បុគ្គលកំណាញ់ ខ្លាចចំពោះហេតុណា ព្រោះសេចក្តីឃ្លាន និងស្រេក ហេតុនោះឯង តែងពាល់ត្រូវបុគ្គលពាល ក្នុងលោកនេះ និងលោកខាងមុខ ព្រោះហេតុនោះ សាធុជន គួរតែកំចាត់បង់នូវសេចក្តីកំណាញ់ ជាអ្នកគ្របសង្កត់នូវមន្ទិល ហើយត្រូវឲ្យទាន (ព្រោះថា) បុណ្យទាំងឡាយ ជាទីពឹងរបស់ពួកសត្វក្នុងលោកខាងមុខ។
[៩០] លំដាប់នោះឯង ទេវតាមួយអង្គទៀត បានពោលគាថាទាំងឡាយនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
ពួកជនណា កាលទ្រព្យមានតិច ក៏នៅតែឲ្យទានបាន ដូចជាអ្នកដើរផ្លូវឆ្ងាយ (ចែកស្បៀងដែលមានតិចតួច ដល់គ្នាបាន) កាលបើគេស្លាប់រាល់គ្នា ជននោះឈ្មោះថាមិនស្លាប់
ID: 636848374271824971
ទៅកាន់ទំព័រ៖