ព្រះត្រៃបិដក ភាគ ២៩

 [​៩៦​]​ ​ទេវតា​មួយ​អង្គ​ ​ឈរ​ក្នុង​ទី​ដ៏​សមគួរ​ ​បន្លឺ​នូវ​ឧទាន​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​
​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ទាន​ជា​ការ​ប្រពៃ​ណាស់​ ​បុគ្គល​ឲ្យ​ទាន​មិនបាន​ ​យ៉ាងនេះ​ ​ព្រោះ​សេចក្តី​កំណាញ់​ផង​ ​ព្រោះ​សេចក្តី​ប្រហែស​ផង​ ​ទាន​ ​កាលបើ​បុគ្គល​ដឹង​ច្បាស់​ ​ជា​អ្នក​ប្រាថ្នា​នូវ​បុណ្យ​ ​គួរតែ​ឲ្យ​។​

 [​៩៧​]​ ​លំដាប់នោះ​ ​ទេវតា​មួយ​អង្គ​ទៀត​ ​បន្លឺ​នូវ​ឧទាន​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​ ​
​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ទាន​ ​ជា​ការ​ប្រពៃ​ណាស់​ ​កាលដែល​ទ្រព្យ​មាន​តិច​ ​នៅតែ​ឲ្យបាន​ ​ជា​ការ​ប្រពៃ​ ​ជន​ពួក​ខ្លះ​ ​សូម្បី​មានទ្រព្យ​បន្តិចបន្តួច​ ​ក៏​ឲ្យបាន​ ​ជន​ពួក​ខ្លះ​ ​មានទ្រព្យ​ច្រើនតែ​ឲ្យ​មិនកើត​ ​ទក្ខិណាទាន​ដែលគេ​ចែករំលែក​អំពី​ទ្រព្យ​តិច​ ​ហើយ​ឲ្យ​ ​មានផល​ស្មើគ្នា​នឹង​ទាន​ដទៃ​រាប់ពាន់​។​
ថយ | ទំព័រទី ៥២ | បន្ទាប់
ID: 636848375997293663
ទៅកាន់ទំព័រ៖