ព្រះត្រៃបិដក ភាគ ២៩
បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ទាន ជាការប្រពៃណាស់ កាលដែលទ្រព្យមានតិច នៅតែឲ្យបាន ជាការប្រពៃ ការឲ្យដោយសទ្ធា ជាការប្រពៃ មួយទៀត ការឲ្យនូវរបស់ដែលបានមកដោយធម៌ ជាការប្រពៃ ជនណាឲ្យទានដល់បុគ្គលអ្នកបានធម៌ អ្នកត្រាស់ដឹងដោយសេចក្តីសង្វាត និងសេចក្តីព្យាយាម ជន (នោះ) កន្លងបង់នូវវេតរណិនរក(១) របស់ស្តេចយមៈ ហើយដល់នូវឋានទាំងឡាយ ជាទិព្វបាន។
[១០០] លំដាប់នោះ ទេវតាដទៃទៀត បានបន្លឺនូវឧទាននេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
(១) អដ្ឋកថា ថា មិនមែនត្រឹមតែវេតរណិនរកទេ រាប់បញ្ចូលទាំងនរកឯទៀត មានសញ្ជីវនរក និងកាឡសុត្តនរកជាដើម។
ID: 636848376874793853
ទៅកាន់ទំព័រ៖