ព្រះត្រៃបិដក ភាគ ២៩

​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ទាន​ ​ជា​ការ​ប្រពៃ​ណាស់​ ​កាលដែល​មានទ្រព្យ​តិច​ ​នៅតែ​ឲ្យបាន​ ​ជា​ការ​ប្រពៃ​ ​មួយទៀត​ ​ការ​ឲ្យ​ដោយ​សទ្ធា​ ​ជា​ការ​ប្រពៃ​ ​ទាំង​ឲ្យ​របស់​ដែល​បាន​មក​ដោយ​ធម៌​ ​ជា​ការ​ប្រពៃ​ ​ប៉ុន្តែ​ការពិចារណា​ហើយ​ឲ្យ​ ​ទើប​ជា​ការ​ប្រពៃ​ពិត​ ​ព្រោះ​ទាន​ដែល​បុគ្គល​ពិចារណា​ហើយ​ឲ្យ​ ​ព្រះ​សុគត​ទ្រង់​សរសើរ​ ​ពួក​ទក្ខិណេយ្យ​បុគ្គល​ណា​ ​មាន​ក្នុង​ជីវ​លោក​នេះ​ ​ទាន​ដែល​បុគ្គល​ឲ្យ​ ​ចំពោះ​ពួក​ទក្ខិណេយ្យ​បុគ្គល​នុ៎ះ​ ​មានផល​ច្រើន​ ​ដូចជា​ពូជ​ ​ដែល​បុគ្គល​សាបព្រោះ​ក្នុង​ស្រែ​ល្អ​។​

 [​១០១​]​ ​លំដាប់នោះ​ ​ទេវតា​ដទៃទៀត​ ​បាន​បន្លឺ​នូវ​ឧទាន​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​ ​
​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ទាន​ ​ជា​ការ​ប្រពៃ​ណាស់​ ​កាលដែល​មានទ្រព្យ​តិច​ ​នៅតែ​ឲ្យបាន​ ​ជា​ការ​ប្រពៃ​ ​ការ​ឲ្យ​ទាន​ដោយ​សទ្ធា​ ​ជា​ការ​ប្រពៃ​ ​ការ​ឲ្យ​របស់​ដែល​បាន​មក​ដោយ​ធម៌​ ​ជា​ការ​ប្រពៃ​ ​ការពិចារណា​ហើយ​ឲ្យ​ ​ក៏​ជា​ការ​ប្រពៃ​ហើយ
ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 636848377176431105
ទៅកាន់ទំព័រ៖