ព្រះត្រៃបិដក ភាគ ២៩

​ប៉ុន្តែ​ការ​សង្រួម​ ​គឺ​ការ​មិន​បៀតបៀន​ ​ក្នុង​សត្វ​ទាំងឡាយ​ ​ក៏​រិត​តែ​ជា​ការ​ប្រពៃ​ណាស់​ ​បុគ្គល​ណា​ ​មិន​ប្រព្រឹត្ត​បៀតបៀន​នូវ​សត្វ​ទាំងឡាយ​ ​មិន​ធ្វើបាប​ ​ព្រោះ​ខ្លាច​ការ​តិះដៀល​អំពី​អ្នកដទៃ​ ​ជន​ទាំងឡាយ​ ​តែង​សរសើរ​បុគ្គល​ខ្លាច​បាប​ ​មិន​សរសើរ​បុគ្គល​ក្លៀវក្លា​ ​ក្នុង​បាប​នោះ​ទេ​ ​ឯ​ពួកសប្បុរស​មិន​ធ្វើបាប​ ​ព្រោះ​ខ្លាច​បាប​។​

 [​១០២​]​ ​លំដាប់នោះ​ ​ទេវតា​ដទៃទៀត​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ភាសិត​របស់​អ្នកណា​ហ្ន៎​ ​ជា​សុភាសិត​។​
 [​១០៣​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ភាសិត​ ​របស់​អ្នក​ទាំងឡាយ​គ្រប់គ្នា​ ​ជា​សុភាសិត​ ​ដោយ​បរិយាយ​ដែរ​ហើយ​ ​តែ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​ពាក្យ​របស់​តថាគត​វិញ​ថា​
​ការ​ឲ្យ​ដោយ​សទ្ធា​ ​អ្នកប្រាជ្ញ​សរសើរ​ ​ដោយ​ចំណែក​ច្រើនប្រការ​ ​តែថា​ ​ធម៌​ជា​ឧបាយ​ដើម្បី​ព្រះនិព្វាន​ ​ត្រឹមតែ១បទ​ ​ក៏​ប្រសើរ​ក្រៃលែង​ជាង​ទាន​ទៅទៀត​ ​ព្រោះ​សប្បុរស​ទាំងឡាយ​ជាន់​ដើម​ ​ឬ​ជាន់​ដើម​ទៅទៀត​ ​ដែល​ជា​អ្នក​ប្រកបដោយ​ប្រាជ្ញា​ ​ក៏បាន​ដល់​ព្រះនិព្វាន​មែនពិត​។
ថយ | ទំព័រទី ៥៦ | បន្ទាប់
ID: 636848377602825494
ទៅកាន់ទំព័រ៖