ព្រះត្រៃបិដក ភាគ ២៩

​[​១០​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​កាល​ទាំងឡាយ​ ​តែង​កន្លង​ផុត​ទៅ​ ​រាត្រី​ទាំងឡាយ​ ​តែង​ឆ្លង​ហួស​ទៅ​ ​ជំនាន់​នៃ​វ័យ​ទាំងឡាយ​ ​តែង​លះបង់​នូវ​លំដាប់​ ​កាលបើ​បុគ្គល​បាន​សំឡឹង​ឃើញ​ភ័យ​នុ៎ះ​ ​ក្នុង​សេចក្តី​ស្លាប់​ហើយ​ ​ជា​អ្នក​សំឡឹង​យក​សេចក្តី​ស្ងប់​ ​គួរតែ​លះបង់​អាមិសៈ​ ​ក្នុង​លោក​ចេញ​។​

​ក​តិ​ច្ឆិ​ន្ទិ​សូត្រ​ ​ទី៥​


 [​១១​]​ ​លុះ​ទេវតា​នោះ​ ​ឈរ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ពោល​គាថា​ ​សួរ​ព្រះមានព្រះភាគ​ថា​
​ជន​ត្រូវ​កាត់​បង់​ធម៌​ប៉ុន្មាន​ ​ត្រូវ​លះបង់​ធម៌​ប៉ុន្មាន​ ​ត្រូវ​អប់រំ​ធម៌​ប៉ុន្មានត​ទៅ​ ​ភិក្ខុ​កន្លង​បង់​ ​នូវ​ធម៌​ ​ជា​គ្រឿង​ចំពាក់​ប៉ុន្មាន​ ​ទើប​ហៅថា​ ​អ្នក​ឆ្លង​ឱឃៈ​បាន​។​
​[​១២​]​ ​ព្រះមានព្រះភាគ​ ​ត្រាស់​តប​ថា​ ​ជន​ត្រូវ​កាត់​សំយោជនៈ​ ​ជា​ចំណែកខាង​ក្រោម៥​ ​ត្រូវ​លះបង់​សំយោជនៈ​ ​ជា​ចំណែកខាង​លើ៥​ ​ត្រូវ​អប់រំ​ ​នូវ​ឥន្ទ្រិយ​ ​ទាំង៥​ ​តទៅ​ ​ភិក្ខុ​កន្លង​បង់​នូវ​សង្គៈ​ ​គឺ​ធម៌​ជា​គ្រឿង​ចំពាក់​(​១​)​ ​ទាំង៥យ៉ាង​ ​ទើប​ហៅថា​ ​អ្នក​ឆ្លង​អន្លង់​បាន​។​

​(​១​)​ ​សំដៅយក​ ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​មានះ​ ​ទិដ្ឋិ​។​
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 636848357515506565
ទៅកាន់ទំព័រ៖