ព្រះត្រៃបិដក ភាគ ២៩
[១១៣] ព្រះមានព្រះភាគ ត្រាស់ថា ព្រះតថាគតនោះ ជាព្រះពុទ្ធ ជាអ្នកមានសេចក្តីអនុគ្រោះ ដល់សព្វសត្វ មិនមានទោសប្រព្រឹត្តកន្លងទេ ព្រះតថាគតនោះ មិនមានកំហុសទេ ព្រះតថាគតនោះ មិនដល់នូវសេចក្តីភាន់ច្រឡំទេ ព្រះតថាគតនោះ ជាអ្នកមានប្រាជ្ញា មានសតិសព្វកាល ក្នុងលោកនេះ។ បើអ្នកណា មិនអត់ទោស ដែលប្រព្រឹត្តកន្លង ដល់បុគ្គលអ្នកសំដែងទោស អ្នកនោះឈ្មោះថា មានសេចក្តីក្រោធនៅខាងក្នុង ធ្វើទោសឲ្យកាន់តែធ្ងន់ឡើង ឈ្មោះថា ឱបក្រសោបពៀរទុក តថាគត មិនត្រេកអរនឹងពៀរនោះទេ តថាគត អត់ទោស ដែលប្រព្រឹត្តកន្លង ដល់អ្នកទាំងឡាយហើយ។
សទ្ធាសូត្រ ទី៦
[១១៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង
ID: 636848379676214085
ទៅកាន់ទំព័រ៖