ព្រះត្រៃបិដក ភាគ ២៩

កាល​វេលា​រាត្រី​បឋមយាម​កន្លងទៅ​ហើយ​ ​ពួ​ក​សតុល្ល​ប្ប​កាយិកា​ទេវតា​(​១​)​ ​ជាច្រើន​ ​មាន​រស្មី​ល្អ​ ​ញុំាង​វត្ត​ជេតពន​ទាំងមូល​ ​ឲ្យ​ភ្លឺស្វាង​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​
 [​១១៥​]​ ​លុះ​ទេវតា​មួយ​អង្គ​ ​ឋិតនៅ​ ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ពោល​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​ ​
​សទ្ធា​ជាទី​ពីរ​ ​របស់​បុរស​ ​បើ​បុគ្គល​មិន​ឋិតនៅ​ក្នុង​ភាពជា​អ្នក​មិន​មាន​សទ្ធា​ទេ​ ​យស​បរិវារ​ក្តី​ ​កិត្តិសព្ទ​ក្តី​ ​តែង​មានដល់​បុរស​នោះ​ ​ព្រោះតែ​ការ​មិន​ឋិតនៅ​ក្នុង​ភាពជា​បុគ្គល​ ​មិន​មាន​សទ្ធា​នោះ​ ​លុះ​បុគ្គល​នោះ​ ​លះ​សរីរៈ​ហើយ​ ​រមែង​ទៅកាន់​ឋានសួគ៌​។​ ​បុគ្គល​គប្បី​លះបង់​សេចក្តី​ក្រោធ​ ​គប្បី​លះបង់​មានះ​ ​គប្បី​លះបង់​សំយោជនៈ​ទាំងពួង​ ​សង្គ​ធម៌​ទាំងឡាយ​(​២​)​ ​មិន​ធ្លាក់​សង្កត់​នូវ​បុគ្គល​នោះ​ ​ដែល​មិន​ជាប់​ចំពាក់​នៅក្នុង​នាម​ ​និង​រូប​ ​មិន​មាន​សេចក្តី​ក្រវល់ក្រវាយ​ឡើយ​។​

​(​១​)​ ​ទេវតា​ដែល​បាន​អណ្តែត​ទៅ​កើត​ក្នុង​ឋានសួគ៌​ ​ដោយអំណាច​កាន់​ធម៌​ ​របស់​សប្បុរស​។​ ​(​២​)​ ​សង្គៈ​ប្រាំ​ប្រការ​ ​មាន​កិលេស​សង្គៈ​ ​ជាដើម​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៦៤ | បន្ទាប់
ID: 636848380162881921
ទៅកាន់ទំព័រ៖