ព្រះត្រៃបិដក ភាគ ២៩

 ​[​១២៧​]​ ​លំដាប់នោះ​ ​ទេវតា​មួយ​អង្គ​ទៀត​ ​បន្លឺ​ឧទានវាចា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​យីអើ​ ​ព្រះសមណគោតម​ ​ជា​សីហៈ​មែន​ហ្ន៎​ ​ព្រោះ​ព្រះអង្គ​ ​ជា​អ្នក​មិន​តក់ស្លុត​ ​ទោះបី​វេទនា​ ​ជា​ទុក្ខ​ក្លាខ្លាំង​ ​ក្រហល់ក្រហាយ​ ​មិន​សប្បាយ​ ​មិនជា​ទី​ពេញចិត្ត​ ​កើតឡើង​ ​ប្រព្រឹត្តទៅ​ក្នុង​ព្រះ​សរីរៈ​ ​ក៏​ព្រះអង្គ​មាន​ព្រះ​សតិសម្បជញ្ញៈ​ ​ទ្រង់​អត់ទ្រាំ​បាន​ ​មិន​លំបាក​ឡើយ​។​
 [​១២៨​]​ ​លំដាប់នោះ​ ​ទេវតា​មួយ​អង្គ​ទៀត​ ​បន្លឺ​ឧទានវាចា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​ ​យីអើ​ ​ព្រះសមណគោតម​ ​ជា​អាជានេយ្យ​មែន​ហ្ន៎​ ​ព្រោះ​ព្រះអង្គ​ទ្រង់​ជ្រាប​នូវ​ហេតុ​ ​ទោះបី​វេទនា​ ​ជា​ទុក្ខ​ក្លាខ្លាំង​ ​ក្រហល់ក្រហាយ​ ​មិន​សប្បាយ​ ​មិនជា​ទី​ពេញចិត្ត​ ​កើតឡើង​ ​ប្រព្រឹត្តទៅ​ក្នុង​ព្រះ​សរីរៈ​ ​ក៏​ព្រះអង្គ​ ​មាន​ព្រះ​សតិសម្បជញ្ញៈ​ ​ទ្រង់​អត់ទ្រាំ​បាន​ ​មិន​លំបាក​ឡើយ​។​
ថយ | ទំព័រទី ៧០ | បន្ទាប់
ID: 636848382116173642
ទៅកាន់ទំព័រ៖