ព្រះត្រៃបិដក ភាគ ២៩

 [​១២៩​]​ ​លំដាប់នោះ​ ​ទេវតា​មួយ​អង្គ​ទៀត​ ​បន្លឺ​ឧទានវាចា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​ ​យីអើ​ ​ព្រះសមណគោតម​ ​ជា​និ​ស​ភៈ​(​១​)​ ​មែន​ហ្ន៎​ ​ព្រោះ​ព្រះអង្គ​ ​ជា​បុគ្គល​ ​ឥតមាន​អ្នកណា​ស្មើ​ ​ទោះបី​វេទនា​ ​ជា​ទុក្ខ​ក្លាខ្លាំង​ ​ក្រហល់ក្រហាយ​ ​មិន​សប្បាយ​ ​មិនជា​ទី​ពេញចិត្ត​ ​កើតឡើង​ ​ប្រព្រឹត្តទៅ​ក្នុង​ព្រះ​សរីរៈ​ ​ក៏​ព្រះអង្គ​ ​មាន​ព្រះ​សតិសម្បជញ្ញៈ​ ​ទ្រង់​អត់ទ្រាំ​បាន​ ​មិន​លំបាក​ឡើយ​។​
 [​១៣០​]​ ​លំដាប់នោះ​ ​ទេវតា​មួយ​អង្គ​ទៀត​ ​បន្លឺ​ឧទានវាចា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​ ​យីអើហ្ន៎​ ​ព្រះសមណគោតម​ ​ព្រះអង្គ​ ​ជា​ធោ​រយ្ហ​បុគ្គល​មែន​ ​ព្រោះ​ព្រះអង្គ​ ​ជា​អ្នកនាំ​ទៅ​នូវ​ធុរៈ​ ​ទោះបី​វេទនា​ ​ជា​ទុក្ខ​ក្លាខ្លាំង​ ​ក្រហល់ក្រហាយ​ ​មិន​សប្បាយ​ ​មិនជា​ទី​ពេញចិត្ត​ ​កើតឡើង​ ​ប្រព្រឹត្តទៅ​ក្នុង​ព្រះ​សរីរៈ​ ​ក៏​ព្រះអង្គ​មាន​ព្រះ​សតិសម្បជញ្ញៈ​ ​ទ្រង់​អត់ទ្រាំ​បាន​ ​មិន​លំបាក​ឡើយ​។​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​គោឈ្មោល​ ​ដែល​ជាធំ​ជាង​គោ១រយ​ ​ហៅថា​ឧសភៈ​ ​ជាធំ​ជាង​គោ១ពាន់​ ​ហៅថា​ ​អាស​ភៈ​ ​ជាធំ​ជាង​គោ១ម៉ឺន​ ​ហៅថា​ ​និ​ស​ភៈ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ប្តេជ្ញា​នូវ​ឋានៈ​ដ៏​ប្រសើរ​ ​ទើប​ទ្រង់ព្រះ​នាម​ថា​ ​និ​ស​ភៈ​។​
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 636848382479574428
ទៅកាន់ទំព័រ៖