ព្រះត្រៃបិដក ភាគ ២៩

 ​[​១៣១​]​ ​លំដាប់នោះ​ ​ទេវតា​ដទៃទៀត​ ​បន្លឺ​ឧទានវាចា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​យីអើហ្ន៎​ ​ព្រះសមណគោតម​ ​ជា​ទន្ត​បុគ្គល​ ​(​អ្នក​ប្រដៅ​ព្រះហឫទ័យ​បាន​)​ ​មែន​ ​ព្រោះ​ព្រះអង្គ​ ​ជា​អ្នក​មិន​មានពុត​ត្បុត​ ​ទោះបី​វេទនា​ ​ជា​ទុក្ខ​ក្លាខ្លាំង​ ​ក្រហល់ក្រហាយ​ ​មិន​សប្បាយ​ ​មិនជា​ទី​ពេញចិត្ត​ ​កើតឡើង​ ​ប្រព្រឹត្តទៅ​ ​ក្នុង​ព្រះ​សរីរៈ​ ​ក៏​ព្រះអង្គ​ ​មាន​ព្រះ​សតិសម្បជញ្ញៈ​ ​ទ្រង់​អត់ទ្រាំ​បាន​ ​មិន​លំបាក​ឡើយ​។​
 ​[​១៣២​]​ ​លំដាប់នោះ​ ​ទេវតា​ដទៃទៀត​ ​បន្លឺ​ឧទានវាចា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​សូម​ព្រះអង្គ​ ​ទត​ចំពោះតែ​អរហត្តផល​សមាធិ​ ​ដែល​ចម្រើន​ល្អ​ហើយ​ ​និង​ចិត្ត​ដែល​រួច​ស្រឡះ​ ​ដោយ​ផល​វិមុត្តិ​ហើយ​ ​សូមកុំ​ទត​នូវ​ចិត្ត​ដែល​ប្រព្រឹត្តទៅ​តាម​រាគៈ​ ​ប្រព្រឹត្តទៅ​តាម​ទោសៈ​ ​និង​ចិត្ត​ដែល​សង្កត់សង្កិន​ ​នូវ​កិលេស​ ​ដោយ​សេចក្តី​ព្យាយាម​ ​របស់​ខ្លួន​ហើយ​ប្រព្រឹត្តទៅ​ ​អ្នកណា​ឡើយ​ ​នឹង​រាប់អាន​បុគ្គល​ ​ដែល​បៀតបៀន​នូវ​នាគ​បុរស​ ​សីហ​បុរស​ ​អាជានីយ​បុរស​ ​និ​សភ​បុរស​ ​ធោ​រយ្ហ​បុរស​ ​ទន្ត​បុរស​ ​មាន​សភាព​យ៉ាងនេះ​ ​ដូចម្តេច​បាន​ ​វៀរលែងតែ​បុគ្គល​ជា​អន្ធពាល​ចេញ​។​
ថយ | ទំព័រទី ៧២ | បន្ទាប់
ID: 636848382708917545
ទៅកាន់ទំព័រ៖