ព្រះត្រៃបិដក ភាគ ២៩

ពួក​ព្រាហ្មណ៍​ ​អ្នក​ទ្រទ្រង់នូវ​វេទ​ ​ទាំង៥​ ​ជា​អ្នក​ប្រព្រឹត្ត​អាស្រ័យ​នូវ​តបៈ​ ​អស់​មួយ​រយ​ឆ្នាំ​គត់​ ​ក៏​ចិត្ត​របស់​ពួក​ព្រា​ហ្ម​ន៍​នោះ​ ​នៅតែ​មិន​រួច​ស្រឡះ​ដោយ​ប្រពៃ​នៅឡើយ​ ​ព្រាហ្មណ៍​ទាំងនោះ​ ​មាន​សភាព​ជា​អ្នកធ្វើ​ខ្លួន​ឲ្យ​ថោកទាប​ ​មិនដល់​នូវ​ព្រះនិព្វាន​ឡើយ​។​ ​បុគ្គល​អ្នក​ជាប់​ចំពាក់​ដោយ​សី​លព​ត្ត​(​១​)​ ​ព្រោះ​តណ្ហា​គ្រប​សង្កត់​ ​ទោះ​ប្រព្រឹត្ត​នូវ​តបៈ​ដ៏​សៅហ្មង​ ​អស់​មួយ​រយ​ឆ្នាំ​ ​ក៏​ចិត្ត​របស់​បុគ្គល​ទាំងនោះ​ ​មិន​រួច​ស្រឡះ​ ​ដោយ​ប្រពៃ​ឡើយ​ ​បុគ្គល​ទាំងនោះ​ ​មាន​សភាព​ជា​អ្នកធ្វើ​ខ្លួន​ឲ្យ​ថោកទាប​ ​មិនដល់​នូវ​ព្រះនិព្វាន​ឡើយ​។​ ​

​(​១​)​ ​អដ្ឋកថា​ថា​ ​ជាប់​ចំពាក់​ដោយ​ទំនៀម​ ​និង​ប្រក្រតី​ទាំងឡាយ​ ​មាន​ទំនៀម​ ​និង​ប្រក្រតី​នៃ​ពពែ​ ​និង​ឆ្កែ​ ​ជាដើម​។​
ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 636848383062247755
ទៅកាន់ទំព័រ៖