ព្រះត្រៃបិដក ភាគ ២៩
[១៣៤] លុះទេវតាឈ្មោះ កោកនទា ជាធីតានៃបជ្ជុន្នទេវរាជ ឋិតនៅក្នុងទីដ៏សមគួរហើយ បានពោលនូវគាថាទាំងនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
ខ្ញុំម្ចាស់ឈ្មោះ កោកនទា ខ្ញុំម្ចាស់ឈ្មោះ កោកនទា ជាធីតា នៃបជ្ជុន្នទេវរាជ សូមថ្វាយបង្គំព្រះសម្ពុទ្ធ ព្រះអង្គ ជាកំពូលរបស់សត្វ ទ្រង់គង់នៅក្នុងមហាវ័ន ជិតក្រុងវេសាលី ក្នុងកាលមុន ខ្ញុំម្ចាស់បានឮថា ព្រះធម៌ គឺព្រះតថាគត អ្នកមានចក្ខុ ត្រាស់ដឹងហើយ ឥឡូវនេះ ខ្ញុំម្ចាស់ដឹងច្បាស់លាស់ (នូវធម៌) ដែលព្រះសុគតជាមុនីសម្តែងហើយ ពួកបុគ្គលអាប់ប្រាជ្ញាណាមួយ ប្រព្រឹត្តតិះដៀល នូវព្រះធម៌ដ៏ប្រសើរ នឹងចូលទៅដល់ រោរុវនរក រងទុក្ខដ៏ក្លា អស់រាត្រីយូរអង្វែង
ID: 636848383655591692
ទៅកាន់ទំព័រ៖