ព្រះត្រៃបិដក ភាគ ២៩
លុះតែបុគ្គលពួកណា មានខន្តី ចូលទៅរម្ងាប់កិលេស មានរាគៈ ជាដើម ក្នុងអរិយធម៌ ទើបបុគ្គលពួកនោះ លះបង់នូវរាងកាយ ជារបស់មនុស្ស ហើយនឹងចូលទៅបំពេញនូវកាយ ជារបស់ទេវតាបាន។
ទុតិយបជ្ជុន្នធីតុសូត្រ ទី១០
[១៣៥] ខ្ញុំបានស្តាប់មក យ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ជិតក្រុងវេសាលី។ គ្រានោះ កាលដែលវេលារាត្រីបឋមយាមកន្លងទៅហើយ ទេវតា ឈ្មោះ ចុល្លកោកនទា ជាធីតានៃ បជ្ជុន្នទេវរាជ មានរស្មីដ៏ល្អ ញុំាងមហាវ័នទាំងមូល ឲ្យភ្លឺស្វាង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏អភិវាទព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។
[១៣៦] លុះទេវតាឈ្មោះ ចុល្លកោកនទា ជាធីតា នៃបជ្ជុន្នទេវរាជ ឋិតនៅក្នុងទីដ៏សមគួរហើយ បានពោលនូវគាថាទាំងនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
ID: 636848384027912988
ទៅកាន់ទំព័រ៖