ព្រះត្រៃបិដក ភាគ ២៩
អាទិត្តវគ្គ ទី៥
អាទិត្តសូត្រ ទី១
[១៣៧] ខ្ញុំបានស្តាប់មក យ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ លំដាប់នោះឯង កាលដែលវេលារាត្រីបឋមយាម កន្លងទៅហើយ ទេវតាមួយអង្គ មានរស្មីដ៏ល្អ ញុំាងវត្តជេតពនទាំងមូលឲ្យភ្លឺ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏អភិវាទព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។
[១៣៨] លុះទេវតានោះ ឋិតនៅក្នុងទីសមគួរហើយ បានពោលនូវគាថាទាំងនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
បុគ្គលជញ្ជូននូវភាជន៍ណា អំពីផ្ទះដែលភ្លើងកំពុងឆេះ ពុំនោះសោត ភ្លើងមិនទាន់ឆេះនូវវត្ថុណា ក្នុងផ្ទះនោះ ភាជន៍ និងវត្ថុនោះ ជាប្រយោជន៍នៃបុគ្គលនោះឯង សត្វលោកដែល
ID: 636848384826948690
ទៅកាន់ទំព័រ៖