ព្រះត្រៃបិដក ភាគ ២៩

​ពួក​ជន​ណា​ ​មិនទាន់​យល់​ធម៌​ច្បាស់​ទេ​ ​ពួក​ជន​នោះ​ ​តែង​ជឿ​ក្នុង​លទ្ធិ​ជា​ខាងក្រៅ​ ​ទុកជា​កាលគួរ​ពួក​ជន​ទាំងនោះ​ភ្ញាក់រឭក​ ​ពួក​ជន​នោះ​ ​ក៏​នៅតែ​លក់​ ​មិន​ភ្ញាក់រឭក​សោះ​។​
​[​១៦​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ពួក​ជន​ណា​ ​បាន​យល់​ធម៌​ច្បាស់លាស់​ល្អ​ ​ពួក​ជន​នោះ​ ​មិន​ជឿ​ក្នុង​លទ្ធិ​ជា​ខាងក្រៅ​ទេ​ ​ពួក​ជន​នោះ​ ​ឈ្មោះថា​ភ្ញាក់ខ្លួន​ឯង​ ​ឈ្មោះថា​ ​បាន​ត្រាស់​ដឹង​តាម​ហេតុ​ ​រមែង​ប្រព្រឹត្ត​ធម៌​ស្មើ​ ​ក្នុង​លោកសន្និវាស​ ​ដែល​មិន​ស្មើ​។​

​សុ​សម្មុ​ដ្ឋ​សូត្រ​ ​ទី៨​


 [​១៧​]​ ​លុះ​ទេវតា​នោះ​ ​ឈរ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ពោល​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​ ​
​ពួក​ជន​ណា​ ​ភាន់ច្រឡំ​ធម៌​ ​ពួក​ជន​នោះ​ ​តែង​ជឿ​ក្នុង​លទ្ធិ​ជា​ខាងក្រៅ​ ​ទុកជា​កាលគួរ​ពួក​ជន​នោះ​ភ្ញាក់រឭក​ ​ពួក​ជន​នោះ​ ​ក៏​នៅតែ​លក់​ ​មិន​ភ្ញាក់រឭក​សោះ​។​
ថយ | ទំព័រទី ៨ | បន្ទាប់
ID: 636848358543625370
ទៅកាន់ទំព័រ៖