ព្រះត្រៃបិដក ភាគ ២៩
កិន្ទទសូត្រ ទី២
[១៣៩] ទេវតាក្រាបបង្គំសួរថា បុគ្គលឲ្យអ្វី ឈ្មោះថា ឲ្យកម្លាំង ឲ្យអ្វី ឈ្មោះថា ឲ្យពណ៌សម្បុរ ឲ្យអ្វី ឈ្មោះថា ឲ្យសេចក្តីសុខ ឲ្យអ្វី ឈ្មោះថា ឲ្យចក្ខុ មួយទៀត បុគ្គលណា ឲ្យរបស់អ្វី ឈ្មោះថា ឲ្យគ្រប់យ៉ាង សូមព្រះអង្គ សំដែងប្រាប់សេចក្តីនោះ ដល់ខ្ញុំព្រះអង្គជាអ្នកសួរ។
[១៤០] ព្រះមានព្រះភាគត្រាស់ថា បុគ្គលឲ្យបាយ ឈ្មោះថា ឲ្យកម្លាំង ឲ្យសំពត់ ឈ្មោះថា ឲ្យពណ៌សម្បុរ ឲ្យយានជំនិះ ឈ្មោះថា ឲ្យសេចក្តីសុខ ឲ្យប្រទីប ឈ្មោះថា ឲ្យចក្ខុ មួយទៀត បុគ្គលណា ឲ្យទីនៅអាស្រ័យ បុគ្គលនោះ ឈ្មោះថា ឲ្យវត្ថុគ្រប់យ៉ាង បុគ្គលណា ប្រៀនប្រដៅធម៌ បុគ្គលនោះ ឈ្មោះថា ឲ្យព្រះនិព្វាន។
ID: 636848385315276621
ទៅកាន់ទំព័រ៖