ព្រះត្រៃបិដក ភាគ ២៩
អន្នសូត្រ ទី៣
[១៤១] ទេវតាទូលថា ជនទាំងពីរពួក គឺទេវតា និងមនុស្ស រមែងប្រាថ្នានូវបាយតែម្យ៉ាង អ្នកណា មិនប្រាថ្នានូវបាយ អ្នកនោះ ឈ្មោះថា យក្ខដោយពិត។
[១៤២] ព្រះមានព្រះភាគត្រាស់ថា ជនទាំងឡាយណា មានចិត្តជ្រះថ្លា ឲ្យបាយនោះ ដោយសទ្ធា បាយនោះ រមែងចូលទៅរកជនទាំងនោះវិញ ក្នុងលោកនេះ និងលោកខាងមុខ ព្រោះហេតុនោះ សាធុជន គប្បីកំចាត់បង់ នូវសេចក្តីកំណាញ់ចេញ គ្របសង្កត់នូវមន្ទិល ហើយឲ្យទានចុះ (ព្រោះថា) បុណ្យទាំងឡាយ ជាទីពឹង នៃពួកសត្វក្នុងបរលោក។
ID: 636848385570441215
ទៅកាន់ទំព័រ៖