អច្ឆរាសូត្រ ទី៦
[១៤៥] សមណទេវបុត្តពោលថា
(១) ព្រៃឈ្មោះ មោហនៈ នោះ ជាព្រៃគឹកកង ដោយពួកនៃស្រីអប្សរ ជាទីសេពគប់នៃពួកបិសាច
(២) ធ្វើដូចម្តេចនឹងយាត្រា (ចេញអំពីព្រៃនេះ) ទៅបាន។
[១៤៦] ព្រះមានព្រះភាគត្រាស់ថា ផ្លូវ គឺអដ្ឋង្គិកមគ្គនោះ ឈ្មោះថា ជាផ្លូវត្រង់ទិស គឺព្រះនិព្វាននោះ ឈ្មោះថា ជាទិសគ្មានភ័យ រថ គឺអដ្ឋង្គិកមគ្គ ឈ្មោះថា ជារថមិនឮសូរ ប្រកបដោយកង់ គឺធម៌ បានដល់សេចក្តីព្យាយាម ដោយកាយ និងចិត្ត ហិរិ និងឱត្តប្បៈ ជាទ្រពងនៃរថនោះ សតិ ជាព្រ័ត្រជ្រាមនៃរថនោះ តថាគតពោលថា ធម៌ គឺលោកុត្តរមគ្គ ជាសារថី មានសម្មាទិដ្ឋិ ជាសន្ទុះទៅខាងមុខ ជនណា ទោះស្រី ឬប្រុស បានយានបែបនោះហើយ ជននោះឯង នឹងដល់នូវទីជិត នៃព្រះនិព្វានដោយយាននុ៎ះមិនខាន។
(១)-(២) សមណទេវបុត្តនោះ ហៅព្រៃនន្ទវ័ន ជាព្រៃមោហនៈ ហៅពួកទេវតា ថាពួកបិសាច ព្រោះមិនមានសេចក្តីគាប់ចិត្ត ចំពោះព្រៃនន្ទវ័ន និងពួកទេវតានោះសោះ។