ព្រះត្រៃបិដក ភាគ ២៩

​វន​រោប​សូត្រ​ ​ទី៧​


​[​១៤៧​]​ ​ទេវតា​ទូល​ថា​ ​បុណ្យ​ ​រមែង​ចម្រើន​មិន​ដាច់​ ​ទាំងថ្ងៃទាំងយប់​ ​គ្រប់វេលា​ ​ដល់​ជន​ពួក​ណា​ ​ជន​ពួក​ណា​ ​ឈ្មោះថា​ ​តាំងនៅ​ក្នុង​ធម៌​ ​ឈ្មោះថា​ ​បរិបូណ៌​ដោយ​សីល​ ​គួរ​ទៅកាន់​ឋានសួគ៌​បាន​។​
​[​១៤៨​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ជន​ណា​ ​ដាំ​ច្បារ​ឈើ​ ​មាន​ផ្កា​ផ្លែ​ ​ដាំ​ច្បារ​ឈើ​មាន​ម្លប់​ ​សាង​ស្ពាន​ ​សាង​រោង​ ​ឲ្យ​ទាន​ទឹក​ ​ទាំង​ជីក​ស្រះ​ ​ជន​ទាំងឡាយ​ណា​ ​ឲ្យ​នូវ​ទីសំណាក់​អាស្រ័យ​ ​បុណ្យ​ ​រមែង​ចម្រើន​មិន​ដាច់​ ​ទាំងថ្ងៃទាំងយប់​គ្រប់វេលា​ ​ដល់​ជន​ទាំងឡាយ​នោះ​ ​ជន​ទាំងនោះ​ ​ឈ្មោះថា​ ​ជា​អ្នក​តាំងនៅ​ក្នុង​ធម៌​ ​ឈ្មោះថា​ ​បរិបូណ៌​ដោយ​សីល​ ​គួរ​ទៅកាន់​ឋានសួគ៌​បាន​។​

​ជេតវន​សូត្រ​ ​ទី៨​


​[​១៤៩​]​ ​អនាថបិណ្ឌិក​ទេវបុត្ត​ពោល​ថា​ ​វត្ត​ជេតពន​នេះ​ ​ជាវ​ត្ត​មានប្រយោជន៍​ ​ដែល​ពួក​ឥសី​ ​គឺ​ភិក្ខុសង្ឃ​ ​គង់នៅ​មិន​ដាច់​
ថយ | ទំព័រទី ៨៤ | បន្ទាប់
ID: 636848386702875987
ទៅកាន់ទំព័រ៖