មច្ឆរិសូត្រ ទី៩
[១៥០] ទេវតាទូលថា ក្នុងលោកនេះ ជនទាំងឡាយណា ជាអ្នកកំណាញ់ស្វិតស្វាញ ជាអ្នកពោលពាក្យទ្រគោះ ជាអ្នកធ្វើសេចក្តីអន្តរាយ
(១) ដល់ជនដទៃ ដែលកំពុងឲ្យទាន ផលវិបាករបស់ជនទាំងឡាយនោះ ដូចម្តេច សម្បរាយភព របស់ជនទាំងឡាយនោះ ដូចម្តេច យើងខ្ញុំមក ដើម្បីក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូចម្តេចហ្ន៎ នឹងដឹងនូវសេចក្តីនោះបាន។
[១៥១] ព្រះមានព្រះភាគត្រាស់ថា ក្នុងលោកនេះ ជនទាំងឡាយណា ជាអ្នកកំណាញ់ស្វិតស្វាញ ជាអ្នកពោលពាក្យទ្រគោះ ជាអ្នកធ្វើសេចក្តីអន្តរាយ ដល់ជនដទៃ ដែលកំពុងឲ្យទាន ជនទាំងឡាយនោះ តែងទៅកើតក្នុងនរក ក្នុងកំណើតសត្វតិរច្ឆាន
(១) ធ្វើសេចក្តីអន្តរាយឋានសួគ៌របស់ទាយក ធ្វើនូវសេចក្តីអន្តរាយលាភរបស់បដិគ្គាហកៈ។ អដ្ឋកថា។