ព្រះត្រៃបិដក ភាគ ២៩

​និង​ក្នុង​យមលោក​ ​ប្រសិនបើ​ដល់​នូវ​ភាពជា​មនុស្ស​ ​រមែង​កើត​ក្នុង​ត្រកូល​កំសត់​ ​ស្វែងរក​តែ​សំពត់​ ​និង​អាហារ​ ​និង​សេចក្តី​ត្រេកអរ​ ​ក្នុង​បញ្ចកាមគុណ​ ​និង​ល្បែង​ ​ក៏បាន​ដោយ​កម្រ​ ​ពួក​ពាល​តែង​នឹក​ប៉ង​ ​នូវ​ទ្រព្យ​ណា​ ​អំពី​ទី​ដទៃ​ ​ទ្រព្យ​នោះ​ ​មិនដែល​បាន​ដល់​ពួក​ពាល​នោះ​ឡើយ​ ​នេះ​ជា​ផលវិបាក​ ​ក្នុង​ទិដ្ឋធម៌​ ​គឺ​ក្នុង​ទី​ដែល​កើត​ ​ចំណែក​សម្បរាយ​ភព​ ​រមែង​មាន​ទុគ្គតិ​ជា​ផល​។​
​[​១៥២​]​ ​ទេវតា​ទូល​ថា​ ​យើងខ្ញុំ​ ​ដឹងសេចក្តី​នេះ​ ​ជាក់ច្បាស់​ដូច្នេះហើយ​ ​យើងខ្ញុំ​សូម​ក្រាបបង្គំទូល​សួរ​ ​នូវ​សេចក្តី​ដទៃ​ ​នឹង​ព្រះ​គោតម​ជា​ម្ចាស់​ ​(​តទៅទៀត​)​ ​ក្នុង​លោក​នេះ​ ​ជន​ទាំងឡាយ​ណា​ ​បាន​នូវ​អត្តភាព​ជា​មនុស្ស​ហើយ​ ​ជា​អ្នកដឹង​ ​នូវ​ពាក្យ​ពោល​ ​ជា​អ្នក​ប្រាសចាក​សេចក្តី​កំណាញ់​ ​ជា​អ្នក​ជ្រះថ្លា​ ​ទាំង​មាន​សេចក្តី​គោរព​យ៉ាង​ខ្លាំង​ ​ក្នុង​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ ​ផលវិបាក​ ​របស់​ជន​ទាំងឡាយ​នោះ​ ​ដូចម្តេច​ ​
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 636848387569705567
ទៅកាន់ទំព័រ៖