ព្រះត្រៃបិដក ភាគ ២៩

​អ្នកឯង​ ​ពោល​វាចា​បែបនេះ​ ​ព្រោះ​ដឹង​ច្បាស់​ ​នូវ​ធម៌​របស់​បុគ្គល​ដូចម្តេច​។​
​[​១៥៨​]​ ​ទេវតា​ទូល​ថា​ ​ខ្ញុំ​ព្រះអង្គ​ ​ជា​ស្មូនឆ្នាំង​ឈ្មោះ​ ​ឃ​ដិ​ការ​ ​កើត​ក្នុង​បុរី​ឈ្មោះ​ ​វេភ​ឡិង្គ​ ​ជា​អ្នក​ចិញ្ចឹម​មាតាបិតា​ ​ជា​ឧបាសក​ ​របស់​ព្រះពុទ្ធ​ ​ទ្រង់ព្រះ​នាម​កស្សប​ ​ជា​អ្នក​វៀរចាក​មេថុនធម្ម​ ​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​ ​ប្រាសចាក​អាមិសៈ​ ​បាន​នៅក្នុង​ស្រុក​ជាមួយនឹង​ព្រះអង្គ​ ​ជា​សំឡាញ់​នឹង​ព្រះអង្គ​ ​ក្នុង​កាលមុន​ ​ខ្ញុំ​ព្រះអង្គ​ ​ស្គាល់​នូវ​ភិក្ខុ​ទាំង៧រូប​នុ៎ះ​ ​ដែល​មានចិត្ត​រួច​ស្រឡះ​ហើយ​ ​មាន​រាគៈ​ ​និង​ទោសៈ​អស់ហើយ​ ​បាន​ឆ្លង​ហើយ​នូវ​តណ្ហា​ក្នុង​លោក​។​
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 636848388720196080
ទៅកាន់ទំព័រ៖